Cristiano Ronaldo ស្មើកំណត់ត្រារបស់ក្លិប Juventus ដែលបានបង្កើតកាលពី៦៣ឆ្នាំមុន

ចែករំលែក៖

តាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធCristiano Ronaldo នៅតែបន្តទៅមុខទៀត ហើយឥឡូវនេះគាត់មានកំណត់ត្រាថ្មីមួយទៀតដែលមានឈ្មោះរបស់គាត់ ដោយស្មើកំណត់ត្រារបស់អតីតកីឡាករ John Charles ដែលរកបាន១៥គ្រាប់ក្នុងការប្រកួត១៦លើកដំបូងនៃរដូវកាល Serie A សម្រាប់ក្រុម Juventus 

នោះមានន័យថា Cristiano Ronaldo កំពុងរីករាយនឹងការរកគ្រាប់បាល់បានល្អបំផុតសម្រាប់រដូវកាល របស់ក្រុម Juventus ក្នុងរយៈពេល៦៣ឆ្នាំខណៈដែលលោក John Charles បានបង្កើតកំណត់ត្រានេះ ក្នុងយុទ្ធនាការឆ្នាំ១៩៥៧-១៩៥៨ ។

សូមចងចាំផងដែរថាកីឡាករ Cristiano Ronaldo ទើបតែលេងបានតែ១៣ប្រកួតក្នុងចំណោមការប្រកួតលីក១៦ប្រកួត របស់ Juventusក្នុងឆ្នាំ២០២០២០២១ ដោយសារខកខានការប្រកួតចំនួន២ ប្រកួតដោយសារ COVID-19 នៅអុីតាលី

ខ្សែប្រយុទ្ធដែលនឹងមានអាយុ៣៦ឆ្នាំនៅខែក្រោយ ប៉ុន្តែមិនមានសញ្ញានៃការធ្លាក់ចុះទម្រង់លេងនោះទេគឺនៅសល់តែ២គ្រាប់ទៀតប៉ុណ្ណោះនឹងក្លាយជាកីឡាករបាល់ទាត់ដែលរកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលនៅលើពិភពលោក

ចំនួនគ្រាប់បាល់នាំមុខនៅក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះដោយរកបានចំនួន១៥គ្រាប់ បាននាំមុខខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក RomeluLukaku នៅ Inter Milan មាន១២គ្រាប់ និងខ្សែប្រយុទ្ធ CiroImmobile នៅ Lazio ចំនួន១១គ្រាប់នៅក្នុងតារាងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ 

   

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print