លោក ហ៊ុន ម៉ានី ៖ សូមពលករខ្មែរមកពីថៃ ធ្វើសត្តាឡីស័ក សមត្ថកិច្ច និងអាជ្ញាធរ ការពារតាមព្រំដែន ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានថ្លែងថាដោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍យ៉ាងម៉ឺងម៉ាត់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាថា បងប្អូនដែលបានចូលមកត្រូវបានធ្វើតេស្តនិងធ្វើចត្តាឡីស័កត្រឹមត្រូវ។ 

លោក ហ៊ុន ម៉ានី បានលើកឡើងថា, ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះឱ្យបានទទួលជោគជ័យ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់បងប្អូននៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ នេះដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍។

ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះ! ៕

 

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print