Messi, Ronaldo, Ozil និងកីឡាករកំពូលៗផ្សេងទៀតសង្ឃឹមថានឹងផ្លាស់ទៅលីគកំពូលអាមេរិក MLS

ចែករំលែក៖

យោងតាមការចុះផ្សាយអត្ថបទមួយរបស់សារព័ត៌មានអេស្ប៉ាញ Marcaបានឲ្យដឹងកាលពីថ្ងៃទី១៥ មករាថា  Lionel Messi និង Mesut Ozil ថ្មីៗនេះមានបំណងចង់លេងនៅលីគកំពូល MLS វាហាក់ដូចជាសហរដ្ឋអាមេរិកបានក្លាយជាទិសដៅទាក់ទាញសម្រាប់តារាវ័យចំណាស់របស់អឺរ៉ុប។

ពាក្យសម្ដីរបស់តារាឆ្នើមៗទាំងនោះមិនបានកត់សម្គាល់ថាទៅក្រុមតែមួយនៅ MLS ទាំងអស់នោះទេ ដោយមានក្រុមផ្សេងគ្នា ហើយក្លិបទាំងនោះចាប់ផ្តើមមានសុបិនក្នុងការចុះហត្ថលេខាតារាបាល់ទាត់នោះទេនោះមុនចូលនិវត្តន៍

១-Radamel Falcao អាចចូលរួមជាមួយ Inter Miami

ក្រុម Inter Miami របស់ David Beckham បានចុះកុងត្រាជាមួយ Gonzalo Higuain រួចហើយ ហើយពួកគេចង់បានកីឡាករម្នាក់ចាប់ដៃគូជាមួយ Falcao ដើម្បីឲ្យតំបន់ប្រយុទ្ធកាន់តែល្អ

២-Ozil គឺជាក្តីសុបិន្តរបស់ក្លិប DC United

អតីតក្រុមរបស់ Wayne Rooney គឺក្លិប DC United ចាប់អារម្មណ៍នឹងខ្សែបម្រើប្រយុទ្ធរបស់អាល្លឺម៉ង់រូបនេះ ហើយពួកគេបានដើម្បីចូលរួមជាមួយក្រុមនៅរដូវក្តៅនៅពេលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់។

៣-Messi ជាតារាដែលក្លិបគ្រប់គ្នាចង់បាន

Messi បានសារភាពថា គាត់ចង់លេងនៅ MLS មុនពេលគាត់ចូលនិវត្តន៍ហើយក្លិប New York City FC គឺជាបេក្ខជននាំមុខដើម្បីចុះហត្ថលេខាជាមួយគាត់ ប៉ុន្តែពួកគេត្រូវប្រជែងជាមួយក្រុម Manchester City ដែលនេះអាចជាការផ្លាស់ប្តូរបន្ទាប់របស់គាត់ក្នុងការធ្វើដំណើរទៅកាន់តំបន់អាមេរិក

៤-Luis Suarez អាចជួបជុំជាមួយ Messi នៅ MLS

ក្រោមកិច្ចសន្យានៅឯក្លិប Atletico Madrid រហូតដល់ឆ្នាំ២០២២ មានការសន្និដ្ឋានមួយចំនួនថា Suarez អាចភ្ជាប់ទំនាក់ទំនងជាមួយ Messi ម្តងទៀតនៅក្លិប Inter Miami 

៥-Cristiano Ronaldo ចូលរួមជាមួយ Nani នៅក្លិប Orlando

ជាក់ស្តែង Cristiano Ronaldo បានប្រាប់កីឡាករ Nani ដែលជាកីឡាកររួមសញ្ជាតិដូចគ្នាថា គាត់ចង់ចូលរួមជាមួយនៅ MLS ហើយពួកគេអាចភ្ជាប់ទំនាក់ទំនងនៅឯក្លិប Orlando City ដែលជាកន្លែងអតីតខ្សែប្រយុទ្ធឆ្នើម Kaka លេងពីមុន ៕ដោយ៖ភារៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print