កងកម្លាំងចម្រុះបីស្ថាប័នឃាត់ពលករម្នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងយោធាកងពលលេខ៥១ នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនបុរសម្នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា មានឈ្មោះ  សាន់ សូ អាយុ២៥ ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមមាត់អូរព្រំដែន នៅចំណុចខាងក្រោយអាងទឹកស្អាតហូលីដេ និងព្រំប្រទល់ក្រុមហ៊ុនក្រែនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពេលកូវីដ- ១៩កំពុងតែរាតត្បាត ។ 

ក្រោយពីសមត្ថកិច្ចបានធ្វើការសួរនាំបុរសម្នាក់នោះរួចមក កងកម្លាំងសមត្ថកិច្ចទាំងបីស្ថាប័នបាននាំយកបុរសដែលលួចឆ្លងដែនខាងលើទៅកាន់មណ្ឌលចត្តាឡីស័កនៅសាលារៀនព្រហ្មនិមិត្ត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

   គួរបញ្ជាក់ផងដែរថា ក្នុងករណីលួចឆ្លងដែននេះគឺជាលើកទីពីរហើយដែលកម្លាំងនគរបាលការពារព្រំដែនគោក លេខ៨៩១ ប៉ុស្តិ៍ក្បាលស្ពានធ្វើការឃាត់ខ្លួនពលរដ្ឋដែលលួចឆ្លងដែនចេញពីថៃមកកម្ពុជាទាំងយប់ ក្នុងសម័យកូវីដ-១៩កំពុងតែរាតត្បាតនៅក្នុងប្រទេសថៃដើម្បីយកទៅមណ្ឌលចត្តាឡីស័ក៕ដោយ៖ វណ្ណា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print