បង្រ្កាបគ្រឿងញៀននៅស្រុកបរិបូរណ៍ឃាត់មនុស្សម្នាក់ ដកហូតថ្នាំញៀនបាន៨កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រិតបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកបរិបូរណ៍ សមត្ថិកិច្ចនគរបាលខេត្តសហការជាមួយអាជ្ញារ និងសមត្ថិនគរបាលស្រុកបរិបូរណ៍ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ និង បានដកហូតថ្នាំញៀនផងដែរ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត ដែលស្ថិតក្នុងប្រតិបត្តិការនេះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ រិន សោភ័ណ្ឌ អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររស់នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញមាន ថ្នាំញៀន៨កញ្ចប់ ទម្ងន់ ៨,០៥ក្រាម ទូរស័ព្ទមួយគ្រឿង ម៉ូតូមួយគ្រឿង សំភារះវេចខ្ចប់និងឧបករណ៍ជក់ថ្នាំមួយចំនួនទៀតផងដែរ ។
លោក ស្នងការរង បានប្រាប់ថា ជនសង្ស័យគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៍សកម្ម នៅក្នុងមូលដ្ឋាននេះ ដែលសមត្ថកិច្ចស្រាវជ្រាវនិងតាមយូរណាស់មកហើយ ប៉ុន្តែនៅថ្ងៃនេះដោយទទួលព័ត៌មានច្បាស់ស្តីពីសកម្មភាពចែកចាយ និង ជួញដូរ សមត្ថកិច្ចនគរបាលខេត្ត និង ស្រុកបានដាក់កម្លាំងចេញប្រតិបត្តិការបង្រ្កាបតែម្តង ។
ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print