សម្ដេចក្រឡាហោម ស ខេង ចេញលិខិត វិន័យលោកស្នងការរងខេត្តកណ្តាល អុល ប៊ុណ្ណា ខណ: ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ចេញលិខិត វិន័យលោកស្នងការរងខេត្តកណ្តាល អុល ប៊ុណ្ណា ខណ: ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមលិខិតដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ 

នោះក្នុងលិខិតរបស់សម្ដេចក្រឡាហោមសខេង គឺយោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសម្រេច ត្រូវបានអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ៦ ១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សាមីខ្លួនដែលមានឈ្មោះក្នុងនោះត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។  អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

សូមរំលឹកផងដែរថា, លោកស្នងការរង អុលប៊ុណ្ណា ធ្លាប់ប្រព្រឹត្តនូវកំហុសឆ្គងធ្ងន់ធ្ងរ ដូចជាករណីយករថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព ទៅបម្រើការជួលឲ្យឯកជន។ ធ្លាប់ប្រើប្រាស់ឈ្មោះអ្នកធំ រកស៊ីដី និងរត់ការផ្សេងៗបោកប្រាស់លុយរបស់គេផងដែរ។

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print