ភ្នំពេញ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី ការលុបបំបាត់ការបន្តសម្លេងខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។
អនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៤២ អនក្រ ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង។
ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅលុបបំបាត់រាល់សកម្មភាព បែបអនាធិបតេយ្យក្នុងការបញ្ជាយានយន្តគ្រប់ប្រភេទ ដែលបង្កសម្លេងរំខានលើសកម្រិតកំណត់ និងដើម្បី លើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដូចខាងក្រោម៖
១.គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើការ អប់រំណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីមាំង ឬដោះបំពង់ស៊ីម៉ាំងឲ្យបញ្ឈប់សកម្មភាពបង្កសម្លេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ដោយ ត្រូវយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានា កម្រិតសម្លេងមិនឲ្យលើសពីការកំណត់។ ទន្ទឹមនោះ ត្រូវអប់រំសីលធម៌ សុជីវធម៌ក្នុងការបញ្ជា យានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវៀងការធ្វើ ឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសង្គម។ កម្រិតសម្លេងដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានជាធរមាន ស្ថិត ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង មានដូចខាងក្រោម:
ដោយ, សិលា