ជីវិតរស់នៅធម្មតាតាមគន្លងថ្មី ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ក្រសួងសុខាភិបាល តែងតែធ្វើការណែនាំ ជាប់ជាប្រចាំ ដើម្បីការពារជំងឺកូវីដ១៩។ ក្នុងនោះដោយបញ្ជាក់ថាជីវិតរស់នៅធម្មតាតាមគន្លងថ្មី ៖

ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។

ត្រូវអនុវត្ត ៣កុំ ( ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ)។

សូមបញ្ជាក់ថា, ទោះជាប្រទេសកម្ពុជាយើង បានទទួលវ៉ាក់សាំងកូវី១៩ចំនួន ១លាន ដូស នោះក៏ពិតមែន ហើយថ្ងៃនេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាក់វ៉ាក់សាំងមុនគេដំបូងក៏ដោយ, ក៏បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច ដើម្បីទប់ស្កាត់ការឆ្លងជំងឺ covid-១៩៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print