ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោកកើនឡើងជាង​២លាននាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩បានកើនឡើងខ្ពស់នៅលើពិភពលោក ដោយមានអ្នកស្លាប់កើនឡើងដល់ទៅជាង​២លាននាក់ហើយ។ ជាមួយគ្នានេះបណ្តាប្រទេសជុំវិញពិភពលោក បានបង្កើនការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាព ។

តាមសារព័ត៌មានរ៉យទ័រ​បានផ្សាយថា ពេល​ឆ្លងកូវីដ-១៩នេះមានអ្នកស្លាប់កើនឡើង១លាននាក់ក្នុងរយៈពេល​៩ខែ ។ ប៉ុន្តែ ក្នុងរយៈពេល​៣ខែបន្ទាប់មក ចំនួនអ្នកស្លាប់មានដល់ទៅ​១លាននាក់ គឺខ្ពស់បំផុត ។
ចាប់តាំងពីដើមឆ្នាំ​២០២១​មកទល់ពេលនេះ ចំនួនអ្នកស្លាប់គិតជាមធ្យមក្នុងមួយថ្ងៃលើពិភពលោក មានដល់ទៅ11.900នាក់ មានន័យថាក្នុង​៨វិនាទី​មានអ្នកស្លាប់ម្នាក់​ដោយកូវីដ​-១៩ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា ពិភពលោកប្រឈមនឹងការឈឺចាប់ ការបាត់បង់មនុស្សជាច្រើនដោយសារជំងឺឆ្លង ។
លោក​Antonio Guterres បានបញ្ជាក់ថា នៅពីក្រោយនៃការស្លាប់ គឺជា​តំណក់ទឹកភ្នែកនៃការបាត់បង់​សាច់ញាតិជាទីស្រឡាញ់​​។ លោកបានអំពាវនាវដល់​ពិភពលោកទាំងមូលសហការគ្នាទប់ស្កាត់ការឆ្លងរាលដាលឲ្យបានល្អបំផុត​ ។
តាមការវាយតម្លៃរបស់ (IHME) គិតមកដល់ថ្ងៃទី​១ខែមេសាចំនួនអ្នកស្លាប់នៅលើពិភពលោក​នឹងកើនឡើងដល់ទៅ​២,៩លាននាក់ ។ ​ដោយសារតែល្បឿននៃការឆ្លងកើនឡើងខ្ពស់ ចំនួនអ្នកឆ្លងនឹងបន្តកើនឡើងក្នុងពេលខាងមុខ​៕

...


រូបថត៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print