លោកអភិបាលក្រុងស្វាយរៀងនិងលោកប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារសម្រាលកូននិងបងប្អូនមានជីវភាពក្រីក្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកណុប ចំរើនអភិបាលក្រុងស្វាយរៀងនិងលោកជូ សុធីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សង្ឃ័របានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារសម្រាលកូននិងគ្រួសារក្រីក្រមានជីវភាពខ្វះខាតសរុប៣គ្រួសារនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក ណន វ៉ាន់ លោកស្រីចៅសង្កាត់ព្រមទាំងក្រុមការងារយុវជន សសយក ក្រុងស្វាយរៀងជាច្រើនរូបផងដែរ។

លោកណុប ចំរើន អភិបាលក្រុងក៏ដូចជាលោកជូ សុធី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជូនចំពោះគ្រួសារឆ្លងទន្លេនិងបងប្អូនក្រីក្រមានជីវភាពខ្វះខាតសរុបទាំង៣គ្រួសារ ដោយសម្ដេចមិនទុកឱ្យអ្នកណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ពិសេសក្នុងកាលៈទេសៈដែលតំបន់មួយចំនួននៃប្រទេសកម្ពុជាទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានបន្ដអំពាវនាវដល់បងប្អូនទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះកាចដែលអាចកើតឡើងជាយថាហេតុ។ សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតយើងនិងការរក្សាអនាម័យ ការពារទប់ស្កាត់នូវជំងឺកូវីដ-១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាករូស ឬជំងឺរាតត្បាតនានា ។

បន្ទាប់មកលោក ណុប ចំរើនអភិបាលក្រុងនិងលោកជូ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សង្ឃ័រព្រមទាំងក្រុមការងារក៏បានចែកសម្ភារមានដូចជា អង្ករ មី ត្រីខ របស់ប្រើប្រាស់និងថវិកាជូនដល់គ្រួសារឆ្លងទន្លេមួយគ្រួសារ១០ម៉ឺនរៀលនិង២គ្រួសារមានជីវភាពក្រីក្រខ្វះខាតក្នុងមួយគ្រួសារទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

ដោយ៖យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print