មេបក្សប្រឆាំងរុស្ស៊ី​លោកNavalny ត្រូវបានចាប់ខ្លួនពេលចុះពីយន្តហោះ

ចែករំលែក៖

សហគមន៍អឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំង​ដល់ការចាប់ខ្លួន​សកម្មជន Alexei Navalny មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ី ក្រោយពេលលោកចុះពីយន្តហោះភ្លាមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី​១៧ខែមករា ក្រោយវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញ ។
ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប Charles Michel បានបង្ហោះលើបណ្តាញសង្គម​​ Twitter ​ថា ការចាប់ខ្លួនលោកAlexei Navalny ពេលវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូគឺជារឿងមិនអាចទទួលយកបានឡើយ ។ ខ្ញុំសូមអំពាវនាវ​ដល់ រដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែងមេបក្សប្រឆាំងជាបន្ទាន់។​
ជាមួយគ្នានេះដែរ ប្រទេស Estonia, Lithuania និង Latvia ​បានចេញសេចក្តីប្រកាសរួម​​ ស្នើឲ្យដោះលែងមេបក្សប្រឆាំង​ លោក​ Navalny ជាបន្ទាន់ ហើយក៏បានស្នើដល់សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្ម​ទៅលើទីក្រុងមូស្គូ​ផងដែរ។
ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោក​Jake Sullivan បានឲ្យដឹងថា​ មេបក្សប្រឆាំងរុស្ស៊ីគួរតែត្រូវបានដោះលែងឲ្យមានសេរីភាពជាបន្ទាន់ ។ ​អ្នកដែលចាប់ខ្លួនមេបក្សប្រឆាំងរុស្ស៊ីត្រូវទទួលខុសត្រូវ ។
យន្តហោះដឹកសកម្មជននយោបាយបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny បានចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិSheremetyevo ក្នុងទីក្រុងមូស្គូ​នាថ្ងៃទី​១៧ ខែ មករា​។ លោកត្រូវបានចាប់ខ្លួន​ក្នុងពេលកំពុងតែពិនិត្យលិខិតឆ្លងដែន ៕ សាធី

...

រូបភាព៖ RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print