ប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមលើកលែងទោស ឬបន្ថយទោសដល់មនុស្ស១០០នាក់ ក្នុងថ្ងៃចុងក្រោយនៃការកាន់តំណែងប្រធានាធិបតី ។
សារព័ត៌មាន CNN បានផ្សាយថា សេតវិមានបានប្រជុំនៅថ្ងៃទី១៧ខែមករា ដើម្បីកំណត់បញ្ជីឈ្មោះអ្នកដែលត្រូវបានលើកលែងទោសក្នុងថ្ងៃចុងក្រោយនៃការកាន់តំណែងប្រធានាធិបតីរបស់លោកត្រាំ។ នៅក្នុងបញ្ជីឈ្មោះដែលលើកលែងទោសមិនមានរូបលោកដូណាល់ ត្រាំនោះឡើយ ។
នៅក្នុងបញ្ជីឈ្មោះរួមមានការលើកលែងទោស និងបន្ថយទោស គឺជាប្រពៃណីរបស់ប្រធានាធិបតីអាមេរិកដែលតែងតែធ្វើឡើងនៅថ្ងៃបញ្ចប់អាណត្តិ ដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃបុណ្យណូអែល លោកត្រាំ ក៏បានលើកលែងទោសដល់មនុស្សជាច្រើនដែរ ប៉ុន្តែត្រូវបានផ្អាកវិញក្រោយពីមានអំពើហិង្សានៅវិមានកាពីតូលកាលពីថ្ងៃទី៦ខែមករា។ ក្នុងរយៈពេល១០០ថ្ងៃកន្លងមក មានបញ្ជីឈ្មោះចំនួនពីរ បានអនុម័តឲ្យលើកលែងទោស ។ ការលើកលែងទោស គឺជាការងារចាំបាច់ដែលលោកត្រាំ ត្រូវតែធ្វើគឺលើកលែងទោស។
នៅពេលនេះដែរ បុគ្គលិក មន្ត្រីនៅសេតវិមានបានលាលែងចេញពីតំណែង ។ ជាមួយគ្នានេះ លោកត្រាំប្រឈមនឹងកាចោទប្រកាន់ទោសជាលើកទីពីរពីបទបង្កឲ្យរាំងស្ទះដល់គម្រោងលើកលែងទោសដល់ខ្លួនឯង។
តាមគម្រោង លោកត្រាំនឹងចាកចេញពីសេតវិមាននៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ខែមករា ហើយនៅពេលនោះលោកនឹងលើកលែងទោសលើកចុងក្រោយ ដល់អ្នកទោសដែលលោកត្រាំចង់លើកលែង៕
រូបភាព៖ Getty