សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ សង្កាត់ចាក់អង្រែលើ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករាឆ្នាំ ២០២១ វេលាម៉ោង ០៨:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់ លោកចៅសង្កាត់ រាយកាណ៍ខ្លីៗ អំពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ មុខរបរ ការបង្ករបង្កើនផល និងការងារបំរើសេវ៉ាសាធារណៈ ការងារបំពេញភារកិច្ច របស់មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ និងពីសភាពការណ៍សតិអារម្មណ៍នយោបាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានសង្កាត់ កន្លងមក សម្តេចភក្តី ក៏បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងារ ចំពោះរាល់សម្មិទ្ធផលដែលសង្កាត់សម្រេចបានកន្លងមក និងដែលជាមូលដ្ឋានសំខាន់សម្រាប់យើងបន្តសម្រេចភារកិច្ចការងារក្នុងឆ្នាំថ្មី២០២១នេះ ។
ព្រមជាមួយនេះដែរ សម្ដេចប្រធានព្រឹទ្ធសភា ក៏បានសំណេះសំណាលសួរសុខទុក្ខ និងជំរាបជូនផងដែរ អំពីវឌ្ឍនភាពការងារក្នុងវិស័យមួយចំនួនរបស់រាជរដ្ឋាភិបាល និងសម្មិទ្ធផលថ្មីៗរបស់សង្គមជាតិ ជាពិសេសអំពីសក្តានុពលរបស់វិសយ័ខ្លះដែលកំពុងរួមចំណែកយ៉ាងសកម្មក្នុងក្នុងកំណើនសេដ្ឋកិច្ចជាតិនាបច្ចប្បន្ននេះ ក្នុងបរិបថដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ធន់ធ្ងរដោយសារវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ។
សម្តេច បានក្រើនរំលឹកឱ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវីដ-១៩ នៅក្នុងគ្រួសារ ក្នុងសហគមន៍។
មុនបញ្ចប់ សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តល់អនុសាសន៍ ដល់អាជ្ញាធរ កងកម្លាំងទាំងអស់ សូមរួមសាមគ្គីគ្នា ចូលរួមឱ្យកាន់តែសកម្មថែមទៀត ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ក្នុងការការពារសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងចូលរួមអនុវត្តរាល់គោលនយោបាយដែលបានដាក់ចុះ និងច្នៃប្រឌឹតដោះស្រាយ ប្រកបដោយភាពឈ្លាសវៃ ដោយអកប្បកិរិយាទន់ភ្លន់ តែហ្មឺងហ្មាត់ ។ សម្តេចបានបន្ថែមទៀតថា រាល់ការងារដែលអនុវត្តទៅបានទទួលជោគជ័យ គឺអាស្រ័យដោយមានកត្តារួមផ្សំជាច្រើន តែកត្តាដែលចាំបាច់មិនអាចខ្វះបាននោះគឺ«សាមគ្គីភាពផ្ទៃក្នុង» ហេតុនេះត្រូវឈ្លាសវៃដោះស្រាយ កុំឲ្យឈានដល់ការបែកបាក់ ៕

...

ប្រភព៖ មរតក ៧មករា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print