រថយន្តហ៊ីយ៉ាន់ដាយរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើង១ដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយ១គ្រឿងបើកបរក្នុងល្បឿនលឿនគេចពីរថយន្តមួយគ្រឿងដែលចតនៅចិញ្ចេីមផ្លូវបួងចង្កូតជ្រុលទៅបុកឡើងលើខឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើមព្រមទាំងស្លាកប៉ាណូ១ផ្ទាំងផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវចោមចៅ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តខាងលើម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-4618 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តនោះបើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏គេចពីរថយន្តមួយគ្រឿងដែលចតនៅចិញ្ចេីមផ្លូវហេីយបានបួងចង្កូតមកខាងឆ្វេងដៃជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកឡើងខឿនពុះចែកទ្រូងផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម រួមជាមួយស្លាកប៉ាណូ១ផ្ទាំងបណ្ដាលឲ្យបាក់ដួលរាបដល់ដី។ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ បន្ទាប់មកនគរបាលបានចុះទៅកាន់កន្លែងកើតហេតុដើម្បីនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print