តើអ្នកដឹងទេថា ហេតុអ្វីបានជាអាមេរិកសម្រេចយកថ្ងៃទី២០ ខែមករា សម្រាប់ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី ដោយមិនជ្រើសរើសយកថ្ងៃផ្សេងក្រៅពីនេះ? ពេលដំបូង ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក គឺនៅថ្ងៃទី៤ ខែមីនា។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៣៧រហូតមកដល់ពេលនេះ គឺជ្រើសយកថ្ងៃទី២០ខែមករា ហេតុអ្វីបានជាយកថ្ងៃនេះ?
នៅថ្ងៃទី២០ ខែមករានេះ លោកបៃឌិន នឹងស្បថចូលកាន់តំណែងប្រធានាធិបតីទី៤៦ររបស់អាមេរិក ជំនួសតំណែងលោកត្រាំ។ ដូច្នេះលោកបៃឌិន នឹងក្លាយជាប្រធានាធិបតីទី១៥ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ។
កន្លងមក ប្រធានាធិបតីអាមេរិកចូលកាន់តំណែងនៅថ្ងៃទី៤ខែមីនា គឺអនុវត្តតាំងពីពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីទីពីរអាមេរិក គឺលោក George Washington នៅឆ្នាំ១៧៩៣។ ដោយឡែក ប្រធានាធិបតីទីមួយរបស់អាមេរិក គឺលោកWashington ស្បថចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩។
ថ្ងៃទី៤ខែមីនា គឺជាថ្ងៃដែលរដ្ឋាភិបាលសហរដ្ឋចាប់ផ្តើមដំណើរការតាមច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិកឆ្នាំ១៧៨៩។ ទាំងនោះហើយទើបជ្រើសរើសថ្ងៃ ៤មីនា សម្រាប់ការចូលកាន់តំណែងថ្មី។ ក្នុងពេលនោះអាមេរិកគឺជាសង្គមកសិកម្ម ពលរដ្ឋរស់នៅតំបន់ជាច្រើនផ្សេងគ្នា មិនទាន់មានមធ្យោបាយធ្វើដំណើរទំនើបឡើយ និងមិនទាន់មានទំនាក់ទំនងគ្នា។
ទាំងនោះហើយទើបក្រុមអ្នកបង្កើតច្បាប់អាមេរិកទុកពេលឲ្យវែងដើម្បីរៀបចំពិធីចូលកាន់តំណែង និងជ្រើសរើសមន្ត្រីរដ្ឋាភិបាល ដោយមន្ត្រីត្រូវធ្វើដំណើរតំបន់ឆ្ងាយមកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមរដ្ឋាភិបាលគឺត្រូវប្រើពេលយូរ។
ប៉ុន្តែការចូលកាន់តំណែងនៅថ្ងៃទី៤ខែមីនា ត្រូវបានផ្លាស់ប្តូរវិញ ក្រោយលោកFranklin D. Roosevelt ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅឆ្នាំ ១៩៣៣។ នៅពេលនោះអាមេរិក ប្រឈមវិបត្តិជាទ្រង់ទ្រាយធំប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម។ ដូច្នេះការចូលកាន់តំណែងនៅខែមីនា ធ្វើឲ្យលោក Franklin D. Roosevelt មិនអាចដំណើរការបានភ្លាមៗ គឺទុកឱ្យនយោបាយសេដ្ឋកិច្ចសង្គមបានល្អប្រសើរឡើងវិញ។ ទាំងនោះហើយទើបក្រុមអ្នកបង្កើតច្បាប់អាមេរិកសម្រេចធ្វើវិសោធនកម្មមាត្រាទី២០ ដើម្បីកំណត់ថ្ងៃចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការគឺថ្ងៃទី២០ មករាវិញ ជំនួសថ្ងៃទី៤ខែមីនា។
ចាប់តាំងពីការចូលកាន់តំណែងប្រធានាធិបតីរបស់លោកFranklin D. Roosevelt អាណត្តិទីពីរនៅឆ្នាំ១៩៣៧ គឺធ្វើឡើងនៅថ្ងៃទី២០ ខែមករា រហូតមកដល់ពេលនេះ។ ប៉ុន្តែក្នុងករណី ថ្ងៃទី២០ខែមករា ចំថ្ងៃអាទិត្យ គឺពិធីស្បថចូលកាន់តំណែងត្រូវរៀបចំឡើងដោយសាមញ្ញនៅសេតវិមាន ហើយពិធីរៀបចំអធឹកអធម មានភ្ញៀវអញ្ជើញចូលរួមគឺនៅថ្ងៃចន្ទទី២១ខែមករាវិញ។
ករណីបែបនេះក៏បានកើតឡើង ដល់ប្រធានាធិបតី៣រូបកន្លងមកគឺ អតីតប្រធានាធិបតី Dwight Eisenhower នៅឆ្នាំ1957, អតីតប្រធានាធិបតី Ronald Reagan នៅឆ្នាំ1985 និងអតីតប្រធានាធិបតី Barack Obama នៅឆ្នាំ 2013 ។
សូមបញ្ជាក់ថា ប្រធានាធិបតី Franklin ដែលជាអ្នកចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាដំបូងគេ ត្រូវបានជ្រើសយករូបភាពរបស់លោក មកដាក់នៅលើក្រដាសប្រាក់សន្លឹក១០០ដុល្លារអាមេរិក ដោយសារតែលោកជាអ្នកដឹកនាំអាមេរិកឲ្យរួចផុតពីវបត្តិសេដ្ឋកិច្ច សង្គម៕
រូបភាព៖ kienthuc