«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺនដុល្លារ ជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម»

ចែករំលែក៖

ភ្នំពេញ, ដោយយោងតាម ប្រភពRoyal du Cambodge បានឲ្យដឹងថា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិះដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាមនូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥០,០០០ ដុល្លារអាមេរិក ជាព្រះរាជូបត្ថម្ភថ្មីដ៏ឧត្តុង្គឧត្តមជូនដល់ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដើម្បីជាកិច្ចគាំទ្រសកម្មភាពមន្ទីរពេទ្យក្នុងការពិនិត្យព្យាបាលជូនដល់ប្រជានុរាស្រ្តក្រីក្រលំបាក៕ដោយ, សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print