ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះមិននៅចាក់សោចោលដោយមិនបានបិទប៉ារែតភ្លេីងធ្វេីឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះ តែត្រូវបានប្រជាលរដ្ឋនាំគ្នាគាស់សោចូលពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅផ្លូវ3K ក្រុម៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់ផ្ទះបានចេញទៅទិញម្ហូបដោយចាក់សោចោលហើយមិនបានបិទប៉ារែតភ្លេីងនោះទេ។ លុះមកដល់វេលាកេីតហេតុក៏ឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះ ពេលឃេីញដូចនេះប្រជាពលរដ្ឋក៏បាននាំគ្នាគាស់សោចូលទៅក្នុងនិងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេគឺគ្រាន់តែខូចខាតទូរទស្សន៍មួយគ្រឿងនិងធុងបាស់មួយប៉ុណ្ណោះ៕ដោយ៖សុខាសែនជ័យ
...