ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជំងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ ព្រមទាំងក្រុមការងារ បាននាំយក ថវិកាសរុបចំនួន ៧,០០០,០០០រៀល (ប្រាំពីរលានរៀល) ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជំងឺ ជាអំណោយសួរសុខទុក្ខ ក្នុងការសម្រាកព្យាបាលផងដែរ៕ដោយ៖សិលា
...