លោក ស សុខា អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ១០០គ្រួសារ នៅឃុំជ្រៃ ស្រុកមោងឫស្សី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមវត្តមានដ៏ខ្ពងខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌។

ការផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ នេះ ថ្វីដ្បិតតែមានចំនួនតិចតួច ប៉ុន្តែវាជាការរួមចំណែកសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បានមួយចំណែក ។

ក្នុងនោះដែរ លោករដ្ឋលេខាធិការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស បន្តចូលរួមអនុវត្តនូវចំណុចមួយចំនួន ដូចខាងក្រោម ៖

១. សូមបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ៖ លាងដៃឲ្យបានស្អាតគ្រប់ពេលវេលាជាមួយសាប៊ូ ឬអាល់កុល ឬជែលសម្លាប់មេរោគ ។

២. ប្រសិនបើមានបងប្អូន កូនចៅ សាច់ញាតិ ទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ត្រូវរំលឹក និងណែនាំឱ្យមានការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវនៅក្នុងផ្ទះ ឬទៅកាន់ទីកន្លែងដែលអាជ្ញាធរ បានរៀបចំត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។

៣. ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព ឬពូជស្រូវ ឬពូជដំណាំរួមផ្សំផ្សេងៗ សូមរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរកសិកម្ម ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធអាចមានវិធានការជួយអន្តរាគមន៍ចែកពូជស្រូវ និងគ្រាប់ពូជដំណាំ បានទាន់ពេលវេលា។

៤. សូមចូលរួមដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយសម្រួល ក៏ដូចជាសម្រាលបន្ទុកការចំណាយនៅក្នុងគ្រួសារប្រចាំថ្ងៃ។ 

៥. សូមជួយរំលឹកកូនចៅ ក៏ដូចជាសាច់ញាតិ កុំអោយធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង ពិសេសប្រទេសថៃ ក្នុងកំឡុងពេលនេះ ព្រោះ៨នៅទីនោះ អាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ៕ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print