ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បន្តនាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១០ គ្រួសារថ្មីទៀតដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។

 ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៩  ខែមករា  ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងមានការអញ្ជេីញចូលរួមពីអាជ្ញាធរដែនដីនិងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផងដែរ។ 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយសម្ដេចតេជោ ហ៊ុន សែន បានរៀបចំបង្កើតឲ្យមានគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់ ដើម្បីមើលថែទាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន៕ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print