កម្មករកម្មការិនីរោងចក្រ Y&W បិទផ្លូវ២១៧(ចំការដូង)និងផ្ទុះការតវ៉ាជាខ្លាំង ព្រមទាំងមានប្រេីហិង្សាបន្តិចបន្តួចផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១នេះ កម្មករកម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់ Y & W ជាង៥ពាន់នាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧(ចំការដូង)ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបិទផ្លូវនិងផ្ទុះការតវ៉ាជាខ្លាំង ដេីម្បីឲ្យថៅកែរោងចក្របេីកប្រាក់បំណាច់ឆ្នាំ និងប្រាក់៥ភាគរយជូនពួកគាត់ ។

តាមប្រភពព័ត៌មានពីកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលេីបានប្រាប់ឲ្យដឹងថា ពួកគាត់ធ្វេីការតវ៉ានេះគឺចង់បាន២ចំណុច ៖ ទី១ -ខាងរោងចក្រត្រូវបេីកប្រាក់បំណាច់ឆ្នាំ ទី២ -ត្រូវបេីកប្រាក់៥ភាគរយ ។ ពួកគាត់បានបន្ថែមថា (ពួកខ្ញុំមិនចង់បិទផ្លូវឬធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរនោះទេ ក៏ប៉ុន្តែដោយសារថៅកែ ឬតំណាងរោងចក្រ សន្យាជាមួយពួកគាត់មិនច្បាស់លាស់ ម្ដងថាថ្ងៃនេះ ម្ដងថាខែនោះ ធ្វេីឲ្យពួកគាត់ពិបាកទទួលយកបាន )។

ក្នុងហេតុការណ៍នៃការផ្ទុះការតវ៉ាខាងលេីនេះ ក៏មានវត្តមាន លោកអភិបាលរងរាជធានីភ្នំពេញ លោក ស្រីអភិបាលខណ្ឌ ដង្កោ លោកអធិការខណ្ឌដង្កោ ព្រមទាំងមន្ត្រី ក្រោមឱវាទជាច្រេីននាក់ទៀតទៅសម្របសម្រួលផងដែរ ។

ក្នុងការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធ និឹងថៅកែ រោងចក្រ ឬតំណាងរោងចក្រខាងលេី គឺនៅមិនទាន់ឲ្យបងប្អូនកម្មករកម្មការិនីទទួលយកបាននោះទេនៅរសៀលថ្ងៃដដែល ។ ជាមួយគ្នានោះក៏មានការប្រេីអំពេីហិង្សា (គប់ដុំថ្ម និងដបទឹកសុទ្ធ) បន្តិចបន្តួចផង ដែរ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print