បន្ទាប់ពីប្រទេសន័រវេស មានអ្នកស្លាប់​២៣នាក់ក្រោយការចាក់វ៉ាក់សាំង ពេលនេះបារាំងក៏មាន​៥នាក់ដែរ

ចែករំលែក៖

កន្លងមកមានព័ត៌មានផ្សាយថាប្រទេសន័រវេស​មានអ្នកស្លាប់ដល់ទៅ​២៣នាក់ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​​​ ។ នៅពេលនេះ ក្នុងប្រទេសបារាំង ក៏មានព័ត៌មានផ្សាយថា មានមនុស្សចាស់​៥នាក់បានស្លាប់ ប៉ុន្តែមិនទាន់ដឹងថាជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងដែរឬទេ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់នៅក្នុងប្រទេស​បារាំង គឺមានអាយុ​ចាប់ពី៧៥ឆ្នាំឡើង រស់នៅក្នុងផ្ទះ​មិនមែននៅក្នុងមណ្ឌលចាស់ជរានោះឡើយ ហើយមានជំងឺប្រចាំកាយជាច្រើន។
ក្រុមអ្នកជំនាញរបស់បារាំងបានបើកការស្រាវជ្រាវថាតើមនុស្សចាស់ ៥នាក់ដែលបានស្លាប់នោះគាត់ស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ​-១៩ ដែរឬទេ​ ។​ ក្រៅពីមនុស្ស​៥នាក់ស្លាប់ ក៏មានករណីប្រតិកម្មតិចតួច​ចំនួន​១៣៩នាក់ដែរក្រោយការចាក់វ៉ាក់សាំង។
មាន​៣ករណីស្លាប់ ត្រូវបានផ្តល់ព័ត៌មានជូនកម្លាំងប៉ូលិស គឺម្នាក់នៅ Nancy ម្នាក់នៅទីក្រុង​Tours និងម្នាក់ទៀតនៅ​ Montpellier ។
កន្លងមកថ្មីៗនៅក្នុងប្រទេសន័រវេស មន្ត្រីសុខាភិបាលបានប្រកាសពីចំនួនអ្នកស្លាប់ក្រោយចាក់វ៉ាក់សាំង បាន​១០ថ្ងៃកើនឡើងដល់ទៅ ២៣នាក់ ។​ វ៉ាក់សាំងដែលប្រទេស ន័រវេស ចាក់ជូនពលរដ្ឋ គឺផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់។
គិតមកដល់ថ្ងៃទី​១៥ខែមករា ចំនួន​អ្នកស្លាប់ក្រោយការចាក់វ៉ាក់សាំង បានកើនឡើងដល់ទៅ២៣នាក់ហើយ​ក្នុងប្រទេសន័រវេស ។ ក្នុងចំណោមអ្នកស្លាប់ គឺមាន​១៣នាក់ ត្រូវ​បានវះត្រួតពិនិត្យ មូលហេតុពិតប្រាកដនៃការស្លាប់ទាំងនោះ។ លទ្ធផលនៃការត្រួតពិនិត្យឃើញថា​ ប្រតិកម្មតិចតួចនៃវ៉ាក់សាំងកូវីដ​-១៩ បូកផ្សំជាមួយ ជំងឺប្រចាំកាយ ទើបធ្វើឲ្យមានប្រតិកម្មកាន់តែខ្លាំងរហូតដល់ស្លាប់។
ដូច្នេះហើយ​​ មជ្ឈមណ្ឌលចាស់ជរាន័រវេស បានស្នើឲ្យត្រួតពិនិត្យឲ្យបានល្អិតល្អន់មុនពេលចាក់វ៉ាក់សាំងកូវីដ​-១៩​​ ដល់មនុស្សចាស់ ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print