លោកបណ្ឌិត Julio A.Jdres និពន្ធសៀវភៅរៀបរាប់អំពីដំណើរនៃចំណងមិត្តភាពរវាងសហស្ថាបនិកចំណងការទូត កម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ៖ « Norodom Sihanouk & Zhou EnLai — An Extraordinary Friendship On The Fringes Of The Cold War »សៀវភៅមួយក្បាលក្រោមចំណងជើងថា «Norodom Sihanouk & Zhou EnLai — An Extraordinary Friendship On The Fringes Of The Cold War» និពន្ធឡើងដោយ លោកបណ្ឌិត Julio A.Jdres អតីតលេខាផ្ទាល់ និងអ្នកនិពន្ធព្រះរាជជីវប្រវត្តិរូបផ្លូវការ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ បច្ចុប្បន្នជាទីប្រឹក្សាអមព្រះរាជឧុទ្ទកាល័យព្រះមហាក្សត្រ ឋានៈស្មើទេសរដ្ឋមន្រ្តី ដែលជាសៀវភៅរៀបរាប់អំពីដំណើរនៃចំណងមិត្តភាពរវាងសហស្ថាបនិកចំណងការទូត កម្ពុជា-ចិន គឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ជូរ អេនឡាយ នាយករដ្ឋមន្រ្តីចិន។ សៀវភៅដ៏មានតម្លៃដ៏វិសេសវិសាលនេះ នឹងចេញផ្សាយជាផ្លូវការនាខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ហើយជាសៀវភៅមួយក្បាលដែលប្រមូលផ្តុំទៅដោយភាពជាក់ប្រាកដនៃរឿងរ៉ាវទាំងឡាយទាក់ទងទៅនឹងចំណងមិត្តភាព នៃសហស្ថាបនិកទាំងពីរ ដែលបានផ្តល់ជូនប្រជាជន និងប្រជាជាតិនៃប្រទេសទាំងពីរ នូវចំណងមេត្រីភាពដ៏មានតម្លៃឧត្តុង្គឧត្តមបន្តមករាប់សិបជំនាន់ ។ 

លោកបណ្ឌិត Julio A.Jeldres គឺជាឥស្សរជនឆ្នើមមួយរូបដែលបានគាល់បម្រើ ព្រះករុណា ព្រះបរមរតនកោដ្ឋ យ៉ាងស្មោះស្ម័គ្រ និងមានភក្តីភាពចំពោះរបបរាជានិយមកម្ពុជា ហើយឯកឧត្តមបណ្ឌិត ក៏ជាសាក្សីដ៏សំខាន់មួយរូបចំពោះទំនាក់ទំនងនយោបាយអន្តរជាតិ និងការទូត ព្រមទាំងដំណើរការនៃការចរចារផ្សះផ្សារបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាពនៅកម្ពុជារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ ៕

      

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print