តារាសម្តែង អ៊ឹម ដាលីស ត្រូវម្ចាស់បំណុលតាមទារលុយពេញហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង កញ្ញា បាន ស្រីនាង ហៅអាជី បានបង្ហោះសារទាំងរំលងអត្រាធ្រឈានចូលថ្ងៃទី២០ ខែមករាក្នុងន័យអស់ទ្រាំនឹងភាពព្រងើយកន្តើយមិនចូលខ្លួនដោះស្រាយប្រាក់ដែលជំពាក់នាង ហើយនាងបានចាត់ទុកថាជាការមើលងាយទឹកចិត្តនាងដែលធ្លាប់ស្រលាញ់រាប់អាននាងហើយបានចេញមុខខ្ចីប្រាក់គេឲ្យដាលីសខ្ចីហើយបែជាមិនទទួលខុសត្រូវទៅវិញ។ ទោះជាយ៉ាងណានេះមិនមែនជាករណីដំបូងឡើយដែលតារាស្រីអ៊ឹម ដាលីស ត្រូវបានគេបង្ហោះសារជាច្រើនបន្តបន្ទាប់ដែលមានទាំងអ្នកក្នុងនិងក្រៅសិល្បៈ។

មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានក្រុមសិល្បករ ផលិតករនិងអ្នកចងការប្រាក់ជាច្រើនបានបង្ហោះសារ អមដោយរូបថតតារាសម្តែងស្រី កញ្ញា អ៊ឹម ដាលីស ជាបន្តបន្ទាប់ ប្រយោជន៍ដើម្បីទាមទារឲ្យតារាស្រីរូបនេះចេញមុខ និងចូលខ្លួនដោះស្រាយបំណុលដែលជំពាក់។ អ្នកដែលអស់ទ្រាំលែងបានរហូតដាច់ចិត្តទម្លាយរឿងជំពាក់ប្រាក់រាប់ពាន់ដល់ខ្ទង់ម៉ឺនដុល្លារនេះគឺរាប់ទាំងអ្នកដែលជិតដិតនឹងតារាសម្តែងរូបនេះខ្លាំងបំផុត មានការលើកឡើងដែរថាអ្នកសិល្បៈជាមិត្តរួមអាជីពបានសម្តែងការសោកស្តាយ និងភ្ញាក់ផ្អើលដែលបានលឺដំណឹងនេះ ប៉ុន្តែក៏មានអ្នកជិតដិតនាងដែលធ្លាប់ចេញមុខធានាខ្ចីប្រាក់ឲ្យនាង និងបានឲ្យនាងខ្ចីបានបង្ហាញអារម្មណ៍ក្តៅក្រហាយមិនសប្បាយចិត្តនឹងការគេចវេសរបស់តារាស្រីរូបនេះ។

មានការលើកឡើងពីតារាសម្តែងម្នាក់ដែលស្និទ្ធនឹងនាងបានលើកឡើងថាដាលីសមានបញ្ហាច្រើនជាមួយអ្នកចងការប្រាក់ និងអ្នកជិតដិតនាងព្រោះតែនាងបានខ្ចីប្រាក់ពីពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលសរុបមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយ ហើយវាហួសពីសមត្ថភាពនាងដើម្បីដោះស្រាយ ដែលសូម្បីតែក្រុមគ្រួសារនាងគឺបងប្រុសនាងក៏ធ្លាប់ចេញមុខធានាដោះស្រាយកន្លងទៅដែរ ប៉ុន្តែគាត់គិតថាទំហំសមល្មមនឹងដោះស្រាយបានទើបចេញមុខជួសប្អូនស្រី ប៉ុន្តែពេលនេះគាត់ហាក់អស់លទ្ធភាព ទើបចេះតែរុញទូកបណ្តោយទឹកនិងលែងគិតគូពីមុខមាត់កិត្តិយសដូចពេលមុន។ ប្រភពបន្តថា ដាលីស បានរកស៊ីលើវិស័យអនឡាញ ដោយការទិញទំនិញមួយចំនួនហើយត្រូវបានគេបោក និងស្របពេលជំងឺកូវីដ-១៩ ធ្វើឲ្យនាងខាតបង់ប្រាក់ច្រើនទើបនាងត្រូវស្វែងរកលុយគ្រប់ច្រកដែលអាចរកបានដើម្បីបណ្តោះសងគេខណៈដែលទំហំលុយដើមឡើយមិនច្រើនទេ ប៉ុន្តែនាងបានយកលុយបង្វិលពីអ្នកចងការប្រាក់ ដែលពេលខ្លះនាងក៏ហ៊ានឲ្យការប្រាក់ខ្ពស់ រហូតមានអ្នកជិតដិតនាងជាច្រើនបានជឿទុកចិត្តនាងដោយបានទាំងធានាខ្ចីប្រាក់គេមកឲ្យនាងក៏ត្រូវវ័ណ្ឌករ រួមជាមួយនាងផងដែរ ។ ប្រភពបន្តថា ពេលនេះ ដាលីសគ្មានការងារអ្វីធ្វើឡើយគឺនាងមានតែគេចចេញពីម្ចាស់បំណុល តែប៉ុណ្ណោះ ហើយប្រាក់ដែលជំពាក់ខ្លះត្រូវបងប្រុសនាងធានាសងរំលោះទៅកាន់ម្ចាស់បំណុល ខណៈដែលអ្នកចងការប្រាក់ខ្លះត្រូវបន្ថែមការពីលើប្រាក់ការដែលជំពាក់ទើបកាន់តែធ្វើឲ្យទំហំប្រាក់ដែលត្រូវសងមិនអាចមានលទ្ធភាពគ្រប់គ្រងបាន ដែលពេលនេះសូម្បីតែរថយន្ត ដែលនាងជិះរាល់ដងនោះក៏គ្មាន ហើយត្រូវបន្តគេចពីអ្នកចងការប្រាក់ និងមិត្តរួមអាជីពថែមទៀត ៕

    

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print