ខេត្តស្ទឹងត្រែង៖ លោកជំទាវកុត ប៊ុនម៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានចលនាស្ត្នឹងដឹកនាំក្រុមយុវជនស.យ.យ.កចុះចែកអំណោយជូនដល់ស្ត្រីមេម៉ាយប្ដីស្លាប់ចោល មានកូនប្រាំនាក់ក្នុងបន្ទុកឈ្មោះសម្បត្តិ ស្រឿន អាយុ៣៤ឆ្នាំរស់នៅភូមិរាជានុកោល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គ្មានផ្ទះនិងដីសម្រាប់សង់លំនៅដ្ឋានទេ សព្វថ្ងៃរស់នៅសុំផ្ទះគេ និងកូនប្រាំនាក់ប្រុសបួន ស្រីមួយដោយដើរលៀងចាន និងបោកគួកខោអាវឲ្យគេដើម្បីចិញ្ចឹមកូន បច្ចុប្បន្នកូនបានចូលរៀនពីរនាក់ហើយ។
តាមការឲ្យដឹងពីលោកជំទាវ កុត ប៊ុនមីក្រុមប្រឹក្សាខេត្តបានឲ្យដឹងថា គាត់នឹងរៀបចំសំណើរទៅគណៈអភិបាលខេត្តដើម្បីរកដី និងសង់លំនៅ
ដ្ឋានជូនគាត់ រស់នៅសមរម្យនឹងគេ និងមតិផ្តាំផ្ញើដល់ស្ត្រី មេម៉ាយនោះត្រូវចេះថែរក្សាសុខភាពហើយជំរុញកូនឲ្យទៅរៀនទៀងទាត់ព្រោះកុមារា កុមារីវាជាសសរទ្រូងនៃប្រទេសជាតិ។
ក្នុងនោះផងដែរលោកជំទាវបានពាំនាំ ពាក្យផ្តាំផ្ញើពីលោកជំទាវកិតិ្តព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សួរសុខទុក្ខស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋ
ទូទាំងខេត្ត លោកជំទាវតែងតែនឹករលឹក ពុំដែលសោះភ្លេចឡើយ កន្លែងណាមានទុក្ខរបស់ប្រជារាស្ត្រតែងតែមានវត្តមានលោកជំទាវជានិច្ច៕
ដោយ៖ មាស សុផាត