ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិខណៈប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹកដោយមិនដឹងមូលហេតុ ហើយបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីឱ្យមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងែ ព្រហស្បតិ៍៨កើត ខែមាឃ ឆ្នាំជូត ទោ ស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងែទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលធ្វើអត្តឃាតខាងលើនេះឈ្មោះ ធឹម ភឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចក្រុងសហការជាមួយនគរបាលប៉ុស្តិ៍និងគ្រូពេទ្យបានចុះទៅពិនិត្យធ្វើកោសល្យ
វិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែនដោយមិនឃើញមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន