កូរ៉េខាងត្បូង, បើយោងតាមការបញ្ជាក់ឲ្យដឹង ពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីជួបពិភាក្សាការងារជាមួយទីប្រឹក្សាពលកររបស់ស្ថានទូតថៃកាលពីថ្ងៃចន្ទកន្លងទៅ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ លោក ឡាំ ប្រុស និងលោក តូយ ដារីទ្ធ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារ ជាមួយលោកស្រី TA THI THANH THUY ប្រធានផ្នែកគ្រប់គ្រងពលករវៀតណាមប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៃការជួយគាំពារ និងដោះស្រាយពលកររវាងប្រទេសទាំងពីរ ហើយខាងវៀតណាម ក៏បានចែករំលែកព័ត៌មានអំពីចំណុចខ្លាំង និងចំណុចខ្សោយក្នុងការគ្រប់គ្រងពលករផងដែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបន្តថា, ការជួបពិភាក្សាបានបញ្ចប់ដោយផ្លែផ្កា ហើយក្រុមការងារនឹងអញ្ជើញលោកស្រីក្នុងពេលវេលាសមស្របណាមួយញាំអាហារ ដើម្បីរឹតចំណងមិត្តភាពឲ្យកាន់តែល្អបន្ថែមទៀត៕
ដោយ, សិលា