ប្រជាពលរដ្ឋឃាត់ជនសង្ស័យ២នាក់ជាមុខសញ្ញាវាយប្លន់ប្រគល់ឱ្យកងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួកជាច្រេីននាក់ត្រូវបានប្រជាពលរដ្ឋឃាត់បានរួចប្រគល់ជូនកងរាជអាវុធហត្ថយកទៅសាកសួរបន្ទាប់ពីពួកគេបានគំរាមយុវជនម្នាក់ឲ្យឈប់ម៉ូតូសង្ស័យមានបំណងប្លន់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង​ យីហោជីងជន​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យគេនៅមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានកៀរម៉ូតូជនរងគ្រោះឲ្យឈប់តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដេីម្បីរកកន្លែងសុវត្ថិភាព។ 

ប្រភពដដែលបានបន្តថា​ លុះទៅដល់កន្លែងហាងមួយកន្លែងឃេីញមានមនុស្សច្រេីននិងមានភ្នាក់ងារសន្តិសុខផងនោះជនងគ្រោះក៏ជិះម៉ូតូចូល ចំណែកក្រុមជនសង្ស័យក៏ជិះទៅមុខបាត់ទៅ។ 

មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានត្រឡប់មកវិញ។ឃេីញដូចនេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន២នាក់ ដោយឡែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនអស់។ 

ក្រោយមកជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនាំទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដើម្បីធ្វើការសាកសួរ។ 

ពាក់ព័ន្ធករណីខាងលេីក្រុមអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថាជាករណីអ្វីនោះបានទេ​ តែប្រជាពលរដ្ឋសង្ស័យថា​ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច​ ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះកើតឡើងជាច្រេីនមកហេីយដោយធ្វេីជាដេញវាយគ្នាហេីយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕

    

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print