សង្វេគណាស់! ឪពុកម្ដាយចេញទៅធ្វើការនៅក្រៅស្រុក ផ្ញើរកូនជាមួយយាយតាដើរធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ការធ្វេសប្រហែសរបស់អាណាព្យាបាល ធ្វើឲ្យកូនជាទីស្រលាញ់បាត់បង់ជីវិតត្រឹមមួយប៉ប្រេចភ្នែក ជាក់ស្ដែងកុមារាអាយុទើបនឹង៣ឆ្នាំប៉ុណ្ណោះ បានដើរតាមមាត់ប្រឡាយរអិលជើងធ្លាក់ចូលលង់ស្លាប់យ៉ាងសង្វេគ នៅគ្រាដែលឪពុកម្ដាយរវល់ចេញទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើរកូនប្រុសជាមួយឪពុកម្ដាយ ។

  ហេតុការណ៍កុមារាលង់ទឹកស្លាប់យ៉ាងសង្វេគនេះ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខទ្វាទឹកប្រឡាយចាយ៉ូវ ស្ថិតនៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ថា ធីម អាយុ ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅជាមួយយាយតា ខណៈឪពុកម្ដាយកុមារារងគ្រោះទៅធ្វើការនៅប្រទេសថៃ ករណីនេះសមត្ថកិច្ច និងអាជ្ញាធរសហការ ចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងហេតុការណ៍ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print