ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២២ មករា ២០២១បានឲ្យថា ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដែលធ្វើឲ្យកីឡាកររូបនេះអាចខកខានការប្រកួតរបស់ក្រុមមួយរយៈពេល។

កីឡាករសញ្ជាតិអាហ្សង់ទីនដែលទើបតែលេងបានសរុប១៤១នាទីឆ្លងកាត់ការបង្ហាញខ្លួនចំនួន៥ដងក្នុងរដូវកាលនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19  Agueroខកខានការប្រកួត៣លើកកន្លងមកដោយសាររូបគេត្រូវនៅដាច់ដោយឡែកពីគេ ហើយពេលនេះគេត្រូវអវត្តមានយូរបន្តិចហើយ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានសរសេរលើ Twitter ថា ខ្ញុំមានរោគសញ្ញាខ្លះ ហើយខ្ញុំកំពុងធ្វើតាមបញ្ជារបស់វេជ្ជបណ្ឌិតដើម្បីឲ្យបានជាសះស្បើយ” ។

នេះគឺជាការខកខានមួយទៀត បន្ទាប់ពីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City រូបនេះមានបញ្ហាជង្គង់ និងសរសៃពួរដោយត្រូវសម្រាកព្យាបាលមួយរយៈពេលដែរ Aguero ដែលបាននៅជាមួយក្លិ Man City តាំងពីឆ្នាំ២០១១ ទើបតែលេងបាន៣១នាទីប៉ុណ្ណោះចាប់តាំងពីត្រូវបានប្តូរចេញនៅតង់ទី១ ពេលប៉ះជាមួយក្រុម West Ham នៅថ្ងៃទី២៤ ខែតុលាកន្លងទៅ

កាលពីថ្ងៃអង្គារលោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City បាននិយាយថា ក្រុមរបស់លោកបានដោះស្រាយដោយគ្មានខ្សែប្រយុទ្ធឆ្នើមម្នាក់ ប៉ុន្តែក្លិបត្រូវការគាត់ត្រឡប់មកវិញឲ្យបានឆាប់

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា Sergio គឺជាកីឡាករម្នាក់ដែលអាចបង្កើតសម្រាប់ខ្លួនគាត់ និងឈ្នះការប្រកួតដោយខ្លួនឯងប៉ុន្តែគាត់មិនបាននៅជាមួយយើងអស់រយៈពេលជាយូរមកហើយ។ យើងចង់ឱ្យគាត់ត្រឡប់មកវិញឆាប់ៗ ប៉ុន្តែនៅពេលដំណាលគ្នាយើងត្រូវឆ្ពោះទៅមុខហើយយើងបានធ្វើដូច្នេះដោយសារតែគុណភាព និងជំនាញរបស់កីឡាករដែលយើងមាន” ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print