បាញ់ប្រហារគ្នានៅភាគខាងត្បូងហ្វីុលីពីនស្លាប់១៣នាក់

ចែករំលែក៖

ប៉ូលិសហ្វីុលីពីនបានឲ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ និងរបួស​៤នាក់​ក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនិឹង​ក្រុមឧទ្ទាមនៅខេត្តMaguindanao ភាគខាងត្បូងហ្វីុលីពីន នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២១។
ការវាយប្រហារគ្នាកើតឡើងក្នុងពេលកម្លាំងប៉ូលិសទៅកាន់ទីតាំង​លាក់ខ្លួនរបស់ក្រុមឧទ្ទាម ស្ថិតនៅក្នុងស្រុកSultan Kudarat ដើម្បីចាប់ខ្លួនពីបទសម្លាប់មនុស្សនិងប្លន់យកប្រាក់ ។ ជនល្មើស ប្រដាប់ដោយអាវុធបានតដៃជាមួយកម្លាំងប៉ូលិសអស់រយៈពេលជាង​៥ម៉ោង ។
ក្រោយការវាយប្រហារប៉ូលិសរិឹបអូសបានកាំភ្លើង ៦ដើម ប្រភេទ M16 កាំភ្លើងស្វ័យប្រវត្តិនិង Barret ព្រមទាំងអាវុធផ្សេងៗជាច្រើនទៀត។
ដោយឡែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ ក្រុមប្រឆាំងភេរវកម្ម Densus 88 បានចាប់ខ្លួនភេរវករ ៥នាក់ នៅក្នុងខេត្ត Aceh ។ អ្នកនាំពាក្យកម្លាំងប៉ូលិស ឥណ្ឌូនេស៊ីបានឲ្យដឹងថា កម្លាំងប៉ូលិសចាប់បានភេរវករ៥នាក់នៅទីតំាង​៤កន្លែងផ្សេងគ្នា ក្នុងខេត្ត​ Aceh ។
ក្រៅពីនេះ កម្លាំងប៉ូលិសក៏បាន​រកឃើញរំសេវ១គីឡូក្រាម ជីកាលី នីត្រាដ (kali nitrat)​២៥០ក្រាម ​ និងវត្ថុផ្សេងៗទៀតដើម្បីផលិតគ្រាប់កាំភ្លើង ។
កម្លាំងប៉ូលិសក៏បានរកឃើញលិខិតឆ្លងដែន ដោយភេរវករនោះធ្លាប់ទៅកាន់តំបន់Khurasan ប្រទេសអាហ្វហ្គានីស្ថាន ។ នៅពេលនេះកម្លាំងសន្តិសុខ កំពុងតែ​ឃុំខ្លួនដើម្បីសួរចម្លើយ ៕ដោយ សាធី

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print