ទុស្សេខ្សែភ្លើងឆេះផ្ទះអស់២ខ្នងទាំងកណ្តាលយអធ្រាត្រ នៅស្រុកសាមគ្គីមានជ័យរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះ២ខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់កាលពីវេលាម៉ោង២និង៣០នាទី ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះទី១ ឈ្មោះ ឆេង ខែម ភេទស្រី អាយុ៨០ឆ្នាំ មានទំហ៊ំ៤ម៉ែត្រ
គុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ឆេះខ្ទេចនិងឆេះស្រូវ២៥០០គីឡូក្រាម ,ម៉ូតូ២គ្រឿងមាស៧ជី,លុយខ្មែរ១២លាន និង
សម្ភារៈប្រើប្រាស់ជាច្រើន ម្ចាស់ផ្ទះទី២ ឈ្មោះ សែម ខេន ភេទស្រី អាយុ៥៨ឆ្នាំ មានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ដោយឆេះម្លៀកបំពាក់ និង សម្ភារ:មួយចំនួនទៀត ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះក៏បណ្តាលឲ្យរងរបួសដោយភ្លើងឆេះរលាកដៃលោកយាយឆេង ខែម ទាំងសងខាង ត្រូវបានលោកមេឃុំឈានឡើងដឹកយកមកព្យាបាលនៅមន្ទីរពេទ្យផងដែរ ហើយអគ្គិភ័យនេះកើតឡើងដោយសារទុស្សេខ្សែភ្លើងចេញពីផ្ទះឈ្មោះឆេង ខែម។
យ៉ាងណា ដោយសារផ្ទះ២ខ្នងនេះនៅដាច់ស្រយាលពីគេឯង ហើយលំបាកផ្លូវចូល ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យមិនបានចេញទៅជួយធ្វើអន្តរាគមន៍បានឡើយ៕


ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print