លោក ស សុខា ផ្តល់អំណោយ និងរៀបចំអាហារសាមគ្គី ជូនសិស្សគថ្លង់ និងពិការភ្នែកនៅវិទ្យាល័យអប់រំពិសេស សៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានិងភរិយា ព្រមទាំងក្រុមការងារ នៃក្លិបបាល់ទាត់ វិសាខា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយ និងរៀបចំអាហារសាមគ្គីជូនសិស្សគថ្លង់ និងពិការភ្នែក ចំនួន១៨៤នាក់ ស្រី៧០នាក់ ។ ក្នុងនោះសិស្សគថ្លង់ ចំនួន១៤៩នាក់ ស្រី៥៨នាក់ និងសិស្សពិការភ្នែក ចំនួន ៣៥នាក់ ស្រី១២នាក់ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងឱកាសនោះ បាននាំយកអំណោយរបស់សប្បុរសជន ក្លិបបាល់ទាត់វិសាខា រួមមាន ៖ អង្ករចំនួន៣តោន ត្រីខកំប៉ុង១០កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ មីម៉ាម៉ា១០កេសធំ ទឹកក្រូច២០កេស និងទឹកសុទ្ធ ចំនួន ១០កេស ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសសៀមរាប ដើម្បីចូលរួមសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ ។

ក្នុងឱកាសនោះដែរ ក្រុមការងារ បានរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗសិស្សគថ្លង់ និងពិការភ្នែក ក្នុងវិទ្យាល័យអប់រំពិសេស សៀមរាប ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print