ខេត្តកំពង់ធំ៖ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១ នៅខេត្តកំពង់ធំ ។
បន្ទាប់ពី លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញមានប្រសាសន៍ស្វាគមន៍ និងបើកអង្គពិធីផ្សព្វផ្សាយរួចមកលោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សខេត្តកំពង់ធំ បានអញ្ជើញអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១ ជូនអង្គពិធីទាំងមូល ។
បន្ទាប់មកលោកបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ ផ្តល់អនុសាសន៍ដឹកនាំអំពីការងារគណបក្សសំខាន់ៗ ជូនអង្គពិធីទាំងមូលផងដែរ ដែលមន្ត្រីបក្សបង្គោលៗ៥០០នាក់ ចូលរួលរួម ។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតក៏បានថ្លែងកោតសរសើរដល់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់របស់ខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ កន្លងមក ៕