កម្មករនៅរោងចក្រម៉ាស្ទ័រ ប្លេកស្មិត មេថល ប្រដាក់ ឯ.ក ផលិតតុក្កតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងធ្វើកូដកម្មមិនព្រមធ្វើការទាមទារលក្ខខណ្ឌ៩ចំណុច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បើតាមលោកអ៊ូ សុខឿន ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០២១ថាខាងមន្ទីរការងារ តំណាងរោងចក្រនិងតំណាងកម្មករបាននិងកំពុងប្រជុំគ្នារកដំណោះស្រាយលក្ខខណ្ឌការងារទាំង៩ចំណុចហើយ ដោយរង់ចាំនៅថ្ងៃចន្ទទី២៥ខែមករាឆ្នាំ២០២១និឹងធ្វើការសម្របសម្រួលរកដំណោះស្រាយជាបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅរោងចក្រម៉ាស្ទ័រ ប្លេកស្មិត មេថល ប្រដាក់ ឯ.ក.ផលិតុក្កតាក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានកម្មករ កម្មការិនីរោងចក្រសរុបចំនួន៣០៥នាក់ ក្នុងនោះមានស្រី២២០នាក់ មិនចូលធ្វើការសរុបចំនួន២០៥នាក់បានប្រមូលផ្តុំគ្នាទាមទារលក្ខខណ្ឌការងារចំនួន៩ចំណុចរួមមាន
ទី១-កុំបញ្ឈប់កម្មករដោយគ្មានកំហុសនិងគ្មានមូលហេតុត្រឹមត្រូវ ក្នុងនេះមានអត្តលេខ2020497,2020217,2020203 ដោយសុំឱ្យក្រុមហ៊ុនទទួលឱ្យចូលធ្វើការវិញ(មិនសះជា)។ ទី២-សុំឱ្យក្រុមហ៊ុនបង្កលក្ខណៈងាយស្រួលក្នុងការដាក់ច្បាប់ផ្សេងៗដូចជា មានធុរៈ បំណាច់ឆ្នាំ ឈឺ និងច្បាប់ពិសេស ព្រោះថ្មីៗនេះមានផ្តាច់កុងត្រាកម្មករដោយការដាក់ច្បាប់មានដូចជាអ្នកមានអត្តលេខ2020526ជាដើម សូមឱ្យទទួលយកពួកគាត់ចូលធ្វើការវិញ(មិនសះជា)។ ទី៣-ចំពោះបញ្ហាទៅបន្ទប់ទឹកសុំឱ្យកំណត់ឱ្យបានសមរម្យ(មិនសះជា)។ ទី៤-ការថែមម៉ោងសូមឈរលើគោលការណ៍ស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំ ហើយសុំថែមម៉ោងតែពីថ្ងៃចន្ទដល់ថ្ងៃសុក្រ លើកលែងថ្ងៃសៅរ៍មួយចេញ ព្រោះកន្លងមករោងចក្របានបង្ខិតបង្ខំឱ្យថែមម៉ោងថ្ងៃសៅរ៍(មិនសះជា)។ ទី៥-ពាក់ពន្ធ័បញ្ហាគុណភាពគ្រប់ផលិតផលទាំងអស់ត្រូវឆ្លងកាត់ការពិនិត្យរបស់QCសិនចាំយកទៅធ្វើនៅកន្លែងបន្ទាប់ទៀត និងសុំបន្ថែមលុយ10$ដល់QCគ្រប់ផ្នែកទាំងអស់(មិនសះជា)។ ទី៦-សុំឱ្យប្រធានផ្នែកចិនផ្នែកពិនិត្យគុណភាពនិងផ្នែកផលិតយកចិត្តទុកដាក់លើគុណភាពផង ព្រមទាំងទទួលខុសត្រូវផងដើម្បីកុំឱ្យពេលមានបញ្ហាផលិតផលចេញមិនរួចហើយព្រមានមកកម្មករ(មិនសះជា)។ ទី៧-ក្រុមហ៊ុនតម្រូវឱ្យកម្មករ កម្មការិនីពាក់ស្បែកជើងប៉ាតា ចឹងស្នើសុំឱ្យក្រុមហ៊ុនបើកជូនម្នាក់២គូដោយឥតគិតថ្លៃ ព្រោះកម្មករទាំងអស់គ្មានលុយទិញទេ(មិនសះជា)។
ទី៨-ករណីដែលថៅកែបញ្ចប់កុងត្រានិយោជិតមិនទាន់ផុតកុងត្រាឬនៅពាក់កណ្តាលកុងត្រាសុំឱ្យបូកលុយដែលសេសសល់ក្នុងកុងត្រាទាំងអស់(មិនសះជា) និងទី៩-ស្នើសុំឱ្យបើកលុយ៥ភាគរយ បំណាច់ឆ្នាំនិងលុយរង្វាន់ផ្សេងៗនៅថ្ងៃទី១០ទាំងអស់ករណីដែលពួកគេមាន( មិនសះជា) ៕ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print