ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារចោទប្រកាន់ទោសប្រធានាធិបតីJair Bolsonaro ដោយសារតែមិនអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អទុកឲ្យពលរដ្ឋជាច្រើនឆ្លងកូវីដ-១៩។ កាលពីថ្ងៃទី២៤ ខែមករា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ ក្នុងប្រទេសនេះ កើនឡើងដល់ទៅ២១៦.០០០នាក់។ បាតុកម្មធ្វើឡើងនៅរដ្ឋចំនួន២០ ក្នុងប្រទេសនេះ។ មេដឹកនាំបក្សប្រឆាំងលោក Guilherme Boulos បានថ្លែងថា «យើងសូមប្រកាសថា មិនអាចរង់ចំាដល់ឆ្នាំ២០២២ ដើម្បីបោះឆ្នោត ប្រធានាធិបតីថ្មីឡើយ។ ដើម្បីការពារអាយុជីវិតពលរដ្ឋ ពេលនេះយើងចាំបាច់ត្រូវតែដកតំណែងប្រធានាធិបតី Jair Bolsonaro ។ នៅព្រឹកថ្ងៃទី២៤ ខែមករា មេដឹកនាំបក្សប្រឆាំងបានដង្ហែក្បួនទាមទារចោទប្រកាន់ទោសប្រធានាធិបតីJair Bolsonaro ។ នៅពេលនេះដែរមានពលរដ្ឋជិត២សែននាក់ បានចុះហត្ថលេខាលើលិខិតទាមទារចោទប្រកាន់ទោស ប្រធានាធិបតី ដោយសារតែមិនអាចទប់ស្កាត់កូវីដ-១៩ បានល្អ។ ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឲ្យពលរដ្ឋប្រេស៊ីលជាង១៥លាននាក់ បាត់បង់ការងារធ្វើ ដោយសារតែការឆ្លងកូវីដ-១៩ ។ មកទល់ពេលនេះប្រេស៊ីលមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៨,៨លាននាក់ និងស្លាប់២១៧ ពាន់នាក់ ។ ការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ដោយសារតែប្រធានាធិបតី Jair Bolsonaro ប្រឆាំងនឹងច្បាប់បិទប្រទេសទប់ស្កាត់កូវីដ-១៩ ។ មិនតែប៉ុណ្ណោះលោកក៏បានចូលរួមធ្វើបាតុកម្មប្រឆាំងច្បាប់បិទប្រទេសទៀតផង។ ទាំងនោះហើយទើបបណ្តាលឲ្យមានអ្នកឆ្លងច្រើនក្នុងប្រទេសនេះ៕ ដោយ សាធី
រូបភាព៖Reuters