អធិការនគរបាលក្រុងពោធិ៍សាត់ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់ ឃាត់ខ្លួនជនពាក់ព័ន្ធ១១នាក់ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ (ព័ត៌មានបឋម) នាព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនបានចំនួន១១នាក់ រួមទាំងដកហូតនូវឧបករណ៍ជាវត្ថុតាង និងសម្ភារមួយចំនួន ទៀតដើម្បីនាំយកទៅបន្តនីតិវិធី ។

  លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់បានប្រាប់ជាបឋមថា ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទុះសំណាក់យីហោ យិនសុិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ បាននាំខ្លួនជនសង្ស័យប្រុសស្រីទៅសាកសួរចំនួន៥នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង និងសម្ភារផ្សេងៗមួយចំនួនផង ។ ទីតាំងទី២-នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ ហេងហេង ស្ថិតនៅក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ពុំបានលទ្ធផលទេ និងទីតាំងទី៣-ស្ថិតនៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ ម្លេះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផល ដកហូតបាននូវឧបករណ៍ជាវត្ថុតាងពាក់ព័ន្ធសារធាតុញៀនជាច្រើន រួមទាំងសម្ភារផងដែរ ។

 លោកអធិការបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យជាប់ពាក់ព័ន្ធទាំងអស់រួមទាំងឧបករណ៍ដែលជាវត្ថុតាងនិងសម្ភារបាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print