លោក ហែម ដារិទ្ធិ ៖ បងប្អូនដែលជាឪពុកម្ដាយដែលមានកូនជាយុវជនរស់នៅក្នុងបុរី…នៃខណ្ឌពោធិ៍សែនជ័យ ណែនាំកូន បញ្ឈប់ជិះម៉ូតូបង្ហោះជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ មុននឹងធ្វើការចាត់វិធានការ ទៅលើក្រុមក្មេងនិងយុវជន ជិះម៉ូតូបង្ហោះ ដំឡើងខុសបច្ចេកទេស បំពងសម្លេងថ្លង់ រំខានដល់ប្រជាពលរដ្ឋនោះ ។ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារយ៉ាងដូច្នេះថា៖

សូមជម្រាបដល់បងប្អូនដែលជាឪពុកម្ដាយដែលមានកូនជាយុវជនរស់នៅក្នុងបុរី…នៃខណ្ឌពោធិ៍សែនជ័យ ហើយតែងបណ្តោយអោយកូនៗជិះម៉ូតូបង្ហោះតាមបុរីឬផ្លូវសាធារណៈ ជាលក្ខណៈក្មេងទំនើង មកបង្កការរំខានដល់ការរស់នៅប្រជាជនទូទៅ ត្រូវបញ្ឈប់ជាបន្ទាន់ ។ ក្នុងករណីមិនគោរពតាមការណែនាំនេះខ្ញុំនឹងអនុវត្តទៅតាមច្បាប់ដោយមិនយោគយល់។  

លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងទៀតថា ខ្ញុំសង្ឃឹមថាបងប្អូនជាឪពុកម្តាយនិងក្មួយៗជាយុវជននឹងចូលរួមទាំងអស់គ្នាចាប់ពីពេលនេះតទៅ៕

 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print