តខ្សែភ្លើង ដាក់ម៉ូដទ័របូមទឹកលាងឡានឆ្លងចរន្តអគ្គិសនី ឆក់សន្លប់ស្តូកស្តឹង នៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់រហូតដល់សន្លប់ស្តូកស្តឹង ដឹកយកទៅសង្គោះនៅមន្ទីរពេទ្យ ក្រោយពេលដែលត្រូវខ្សែភ្លើងឆក់ ក្នុងតម៉ូដទ័របូមទឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥  ខែមករា ឆ្នាំ២០២១ ក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សាឡាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពនៅកន្លែងកើតហេយុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានតខ្សែភ្លើង ដាក់ម៉ូដទ័របូមទឹកដើម្បីលាងរថយន្ត ពេលដែលកំពុងត ក៍ស្រាប់តែឆ្លងចរន្តអគ្គិសនី ត្រង់តំណរខ្សែ ក៍បណ្តាលឲ្យឆក់ប្រកាច់និងសន្លប់ស្តូកតែម្តង ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកយកទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តកំពង់ធំ ភ្លាមៗ ត្រូវបានគ្រូពេទ្យជួយសង្រ្គោះឲ្យរួចផុតពីជីវិត ៕ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print