ភ្នំពេញ៖ រហូតដល់ម៉ោង១១,និង០០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ចំនួន២នាក់ (ភ្នំពេញ១នាក់ និងបន្ទាយ មានជ័យ ១នាក់) ,ជាសះស្បេីយ៣នាក់ (ភ្នំពេញ២នាក់ និងខេត្តបន្ទាយមានជ័យ១នាក់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន៤៦០នាក់ ចំនួនសំរាកពេទ្យនៅសល់ ៤៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន៤១២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 392007 ស្មេីនឹង 23333 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕