លោក ហ៊ុន ម៉ានី : ភាពរឹងមាំរបស់កម្ពុជា និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល​ ក្នុងការឆ្លើយតប​ និងបំពេញតម្រូវការប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានថ្លៃថា, តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ​ ដែលបន្តកើនឡើងរង្វង់៧%​ នារយៈពេលជាង២០​ឆ្នាំចុងក្រោយ​​ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ​ សុខាភិបាល​​ និងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ​ គ្រូបង្រៀន ជាពិសេសកម្មករ​ កម្មការិនី និយោជិក​​ តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ​​​​ មិនថាខណៈដែលកម្ពុជាស្ថិតក្នុងដំណាក់កាលវិបត្តិកូវីដ១៩​ក្តី។​ នេះ​ ពិតជាបានសបញ្ជាក់ពីភាពរឹងមាំរបស់កម្ពុជា និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល​ ក្នុងការឆ្លើយតប​ និងបំពេញតម្រូវការប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា, ឈរលើមូលដ្ឋាន​ដ៏ច្បាស់លាស់ដើម្បីបន្តកសាង​​​ និងការពារជាតិមាតុភូមិ​ តាមរយៈគោលការណ៍១១ខ​ ដែលក្តោបរួមលើគ្រប់ទិដ្ឋភាព​​ និងវិស័យនានា​​ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណង​ និងឧត្តមគតិរបស់ខ្លួន​ដែលផ្សារភ្ជាប់ទៅនឹងការថែរក្សា​ ការពាររាល់សមិទ្ធផលសង្គមជាតិ សន្តិភាព​ និងស្ថេរភាព​ និងការរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច​គ្រប់ដំណាក់កាលទាំងអស់។ 

លោក ហ៊ុន ម៉ានី បញ្ជាក់ថា, សម្រាប់ដំណើរឆ្ពោះទៅមុខ​ ទោះបីជាត្រូវឆ្លងកាត់ការលំបាក​ និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជានឹងបន្តបេសកម្មក្នុងការដឹកនាំ​ បង្កើតសមិទ្ធផល​ថ្មីៗ និងការអភិវឌ្ឍលើគ្រប់វិស័យ​ ជាពិសេសការឈានឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា​២០៣០​ និង​២០៥០៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print