បើកបរត្រាក់ទ័រភ្ជួរដីចំការ ជាន់មីនតោនមួយគ្រាប់ផ្ទុះ រងរបួសធ្ងន់ នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង, អង្គភាពមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា, មានបុរសម្នាក់មានឈ្មោះ ឌុល គង់ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព  ស្រុកសំពៅលូន ខេត្តបាត់ដំបង បានទទួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីជួយសង្រ្គោះបន្ទាន់ បន្ទាប់ពីបានជាន់មីនតោនមួយគ្រាប់ផ្ទុះ ក្នុងពេលបើកបរត្រាក់ទ័រភ្ជួរដីចំការ ស្ថិតនៅចំណុចខាងកើតវត្តស្រែ ក្នុងភូមិស្រះចក ឃុំសន្តិភាព  ស្រុកសំពៅលូន ។ 

លោក ពេជ្រ  សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ឲ្យដឹងថា ,ករណីផ្ទុះមីនតោននេះ បានកើតឡើងនៅវេលាម៉ោង១០និង២៤នាទី នាថ្ងៃទី២៦ ខែមករា  ឆ្នាំ២០២១នេះ បន្ទាប់ពីបុរសឈ្មោះ ឌុល គង់ បាននឹងកំពុងបើកត្រាក់ទ័រធ្វើការភ្ជួរដីចំការរបស់ឈ្មោះ ពៅ គឹមហ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ក៏បានជាន់មីនតោនដែលបានបន្សល់ទុកមកតាំងពីសម័យសង្រ្គាមមកម៉្លេះ ដែលបណ្តាលឲ្យរងរបួសធ្ងន់ត្រូវដៃនិងខ្លួនខាងស្តាំ និងបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំពោះត្រាក់ទ័រនោះជារបស់ឈ្មោះ សន សៅ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ត្រូវខូចខាតប្រមាណ៤០% ។  

លោកអធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងអធិការនគរបាលស្រុកសំពៅលូន បានចុះទៅចំណុចកើតហេតុ ដើម្បីជួយអន្តរាគមន៍សង្រ្គោះនិងដឹកទៅកាន់មន្ទីរពេទ្យ ។ ទន្ទឹមនឹងនោះដែរ លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការចុះភ្ជួរដីស្រែចំការ ដែលមានការសង្ស័យនៅមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅឡើយត្រូវរាយការណ៍មកសមត្ថកិច្ច ឬជំនាញខាងCMACជាបន្ទាន់ ព្រោះគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ គឺជាហានិភ័យខ្ពស់ណាស់ដែលបានបង្កនូវគ្រោះថ្នាក់ដល់អាយុជីវិតនិងការរងរបួសថែមទៀតផង ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print