ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ម្សិលមិញ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅទីតាំងគម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជានៅក្នុងខេត្តកំពង់ធំ។
នៅពេលព្រឹក លោកបានអញ្ជើញចុះទៅសាលាបឋមសិក្សាជីមាក់ដើម្បីទស្សនាកម្មវិធីអាហារសាលា។ នៅក្នុងកម្មវិធីនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជាត្រីកំប៉ុង ហើយអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានយកមកធ្វើជាស៊ុបត្រី។ យើងពិតជាមានអារម្មណ៍រំភើបនៅពេលឃើញស្នាមញញឹមរបស់ក្មេងៗជាច្រើននៅពេលពួកគេញ៉ាំអាហារ។
ពេលរសៀលលោក ឯកអគ្គរាជទូតបានទៅទស្សនាការដ្ឋានសាងសង់អគារទីទួលសុវត្ថិភាព ក្នុងវត្តខ្សាច់ជីរស់ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អគារទីទួលសុវត្ថិភាពនេះនឹងក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយដូចជាទឹកជំនន់និងគ្រោះរាំងស្ងួត។
យើងសង្ឃឹមថាគម្រោងទាំងនេះនឹងកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយសង្រ្គោះ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា។
<<Ambassador of Japan visiting to WFP Cambodia’s Project in Kampong Thom>>
On 26 January, 2021, H.E.Mr. MIKAMI Masahiro, Ambassador of Japan, visited two projects’ site of WFP Cambodia in Kampong Thom Province.
In the morning, he visited the Chimeak Primary School to see the School Meal Programme. In this programme, Japanese Government provided fish cans and WFP used them as fish soup. It was very impressed to see a lot of children’s smile when they eat their meal.
In the afternoon, ambassador visited the construction site of Safe Evacuation Center (SEC) in Wat Khsash Chirous under Grant Aid from the Government of Japan. This SEC will serve as a safe place for people affected by disasters such as flood and drought to reside when disaster hits.
We hope that these projects will reduce the poverty and saving and changing lives in Cambodia.៕
ដោយ, សិលា