នាង(មរណៈមាតាឆ្នាំ២០២១) ត្រូវម្តាយវាយធ្វើទារុណ្ឌ ធ្វើបាបរាល់ថ្ងៃដូចសត្វធាតុ, រហូតដល់ពលរដ្ឋ អ្នកជិតខាងអាណិតខ្លាំងពេក ចេញមុខសុំការអន្តរាគមន៍អោយសមត្ថកិច្ច អាជ្ញាធរ ជំនាញជួយរំដោះនាងពី ការរស់ដូចក្នុងឋានរកនេះផង !(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយពីផ្ទុះរឿងម្តាយចុងចិត្តកំណាចអប្រិយ ទាញកាំបិតកាំកូនស្រីបណ្តាលឲ្យរងរបួសធ្ងន់ ផ្អើលអ្នកភូមិ តែមិនមានការអន្តរាគមន៍ និងគ្មានផ្តល់យុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី២៥ខែមករា​ឆ្នាំ២០២១​ រហូតមកដល់ព្រឹកថ្ងៃ២៧​ ខែឆ្នាំដដែល ស្រាប់តែផ្ទុះការតវ៉ាពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ដើម្បីឱ្យនាងរួចផុតពីការធ្វើទារុណកម្មគ្រប់រូបភាព វាយដោយដំបូង វ៉ៃ នឹងស្បែកជើង និងអំបោស នេះជាដើម នឹងស្ទើរកើតមានជារៀងរាល់ថ្ងៃ។

តាមសម្តីស្ត្រីម្នាក់ឈ្មោះ ពេជ្រ​ ដែលរស់នៅផ្ទះជិតផ្ទះកេីតហេតុបានឲ្យដឹងថា​ , ជនរងគ្រោះឈ្មោះ(ស្រីពេជ្រ​) អាយុ២១ឆ្នាំ​ ជាក្មេងកំព្រាឪពុកម្តាយ(ស្លាប់ចោលអស់) ហេីយត្រូវបានពូយកមកចិញ្ចឹម​ រស់នៅក្នុងភូមិប៉ប្រកខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។
គាត់បន្តថា​, ការដែលរស់នៅជាមួយឪពុកម្តាយចិញ្ចឹមក្មេងស្រីរងគ្រោះគ្មានឡេីយ ពាក្យថាកក់ក្តៅ , ក្តីសុខ​ គឺនាងរងនូវការធ្វើទារុណកម្ម វាយព្រឹកល្ងាច ម្តាយនោះឃោឃៅណាស់ គឺប្រទះអីវាយហ្នឹង​តែម្តង ។
សូមបញ្ជាក់ថា, រហូតមកដល់យប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១​ ម្តាយចុងរូបនោះក៏ទាញកាំបិតកាប់ ទៅលេីក្មេងស្រីរងគ្រោះបណ្តាលឲ្យរងរបួសហូឈាមពេញមុខ​ បន្ទាប់មកឪពុកម្តាយចិញ្ចឹមក៏បានពាក់មួកកូបដឹកយកទៅមន្ទីរពេទ្យ ខណ:ជិះចេញពីផ្ទះបានបន្តិចស្រាប់តែធ្លាក់មួកកូបទេីបប្រជាពលរដ្ឋឃេីញដូចនេះក៏ផ្អេីលឆោឡោតែម្តងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ ដោយឃើញក្មេងស្រីនោះមានឈាមច្រើន ។

ក្រោយពីកេីតហេតុអស់រយះពេលយ៉ាងយូទេីបឃេីញវត្តមានសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុសួរនាំរួចក៏ចេញទៅបាត់អស់ដោយមិនបានរកយុត្តិធម៌ជូនជនរងគ្រោះនោះឡើយ។
ប្រភពដដែលបានបន្តថា​, លុះរហូតមកដល់ព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២១​ ឃើញប្រជាពលរដ្ឋស្រែកអង្វរអោយសមត្ថកិច្ច អាជ្ញាធរ រំដោះនាងពីកណ្តាប់ដៃម្តាយវាយធ្វើទារុណ្ឌ រាល់ថ្ងៃ ក៏អគ្គនាយិកា (នគរដ្រេហ្គន​) និង(កាសែតនគរវត្ត) ដោយការអាណិតអាសូរក៏បានឲ្យបុគ្គលិកយកថវិការមួយចំនួនដេីម្បីជូនក្មងស្រីងរងគ្រោះគ្រាន់ព្យាបាលជំងឺ​ តែបែជាឪពុកចិញ្ចឹមរូបនោះមិនទទួលយកឡើយ។
ប្រជាពលរដ្ឋ មិនពេញចិត្តនិងទង្វើម្តាយវាយធ្វើបាបកូនស្រីនេះ ក៏នាំផ្ទុះការសំណូមពរ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ សូមជួយរកយុត្តិធម៌ជូនក្មេងស្រីងរងគ្រោះផង​ ដោយសារតែជាក្មេងកំព្រាគ្មានទីពឹងទេីបទ្រាំរស់ក្រោមការគាបសង្កត់របស់ឪពុកម្តាយចិញ្ចឹមបែបនេះ ជាយូរឆ្នាំមកហើយ។
សូមបញ្ជាក់ថា , ទោះជាឪពុកម្ដាយនាង(មរណ:មាតាឆ្នាំ២០២១) ធ្វើបាប ធ្វើទារុណកម្ម វាយដំច្រំធាក់ និងយកកាំបិតកាប់ក្បាល ហូរឈាមក៏ដោយ ក៏សមត្ថកិច្ចមូលដ្ឋានហាក់ដូចជាមិនត្រូវបានចាប់អារម្មណ៍ក្នុងរឿងនេះ។ កាលពីម្សិលមិញ ទាំងនគរបាលប៉ុស្ដិ៍និងនគរបាលខណ្ឌ បានអះអាងប្រាប់អង្គភាព”នគរដ្រេហ្គន”ថា, ករណីមានស្លាកស្នាមនឹងឈាមនោះ គឺដោយសារក្មេងស្រីបានដួល ទើបបណ្ដាលឲ្យមានរបួស។
បន្ទាប់ពីមានការលើកឡើងដោយសមត្ថកិច្ច ផ្ទុយអំពីសាក្សី ប្រជាពលរដ្ឋប្រុសស្រី ជាញាតិផងរបងជាមួយ បានឃើញពីសកម្មភាពកាប់ទៅលើក្មេងស្រីខាងលើនេះ ក៏ឈានដល់ បន្តសំណូមពរតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ជូនដល់សមត្ថកិច្ច អាជ្ញាធរ ខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មេត្តាចុះមកពិនិត្យជាក់ស្ដែង ស្រាវជ្រាវ សាកសួរប្រជាពលរដ្ឋឲ្យបានដឹងពិតប្រាកដ នៅជុំវិញកន្លែងកើតហេតុ ដើម្បីបានជួយរំដោះក្មេងស្រីរូបនោះពីកណ្តាប់ដៃនៃការធ្វើទារុណកម្មរបស់ម្ដាយចិត្តកំណាច។
លោកស្រី​ មុំ​ ច័ន្ទដានី​ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានប្រាប់អង្គភាព “នគរដ្រេហ្គន”តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា, លោកស្រីបានឃើញព័ត៌មាននេះតាមរយៈការឡាយផងដែរ ហើយលោកស្រីនឹងដឹកនាំមន្ត្រីរបស់ខ្លួនចុះទៅកាន់ទីនោះដោយផ្ទាល់ ដើម្បីធ្វើការសាកសួរពីប្រជាពលរដ្ឋរស់នៅជិតខាងឃើញហេតុការណ៍។ លោកស្រីលើកឡើងថា, គោលដៅទីមួយរបស់ខ្ញុំ គឺឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ទាំងនោះ គាត់មានសិទ្ធិប្តឹង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យមានការឃាត់ខ្លួនឪពុកម្ដាយជាជនបង្កនោះភ្លាមៗ ខណៈជាបទល្មើសជាក់ស្ដែង។ ករណីទី២ លោកស្រីត្រូវតែចុះ ទៅកាន់ទីនោះផ្ទាល់ សួរនាំសាក្សីជុំវិញកន្លែងកើតហេតុ រកឲ្យឃើញពីមូលហេតុពិតប្រាកដ ដើម្បីធ្វើការរំដោះ ក្មេងស្រីនោះ ឲ្យមានសេរីភាព មានអនាគត បានរៀនសូត្រ តាមរយៈការយកចិត្តទុកដាក់របស់អង្គភាពមន្ទីរ។ ដោយឡែកលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៧ ខែមករា ថា, ខ្ញុំពិតជាពុំបានដឹងជុំវិញបញ្ហានេះ តែបើជាដំណឹងពិតប្រាកដ នោះគឺជាអំពើល្មើសច្បាប់ ប្រសិនបើឪពុកម្ដាយវាយធ្វើបាបកូន ។ លោកស្នងការបន្តថា, ខ្ញុំអរគុណច្រើនចំពោះការផ្ដល់ដំណឹងនេះ ហើយខ្ញុំក៏ត្រូវសួរនាំមន្ត្រីថ្នាក់មូលដ្ឋាន គាត់ដូចជាក្រុមការងារចុះទៅកាន់ទីនោះផ្ទាល់ ដើម្បីរកឱ្យឃើញការពិត ។ ពាក់ព័ន្ធជុំវិញ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ អភិបាលរងខណ្ឌ និងមន្ត្រីជំនាញខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ពិតប្រាកដមែននោះ គេឃើញថា ,ប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាឈរកណ្ដាលថ្ងៃត្រង់ និយាយប្រាប់ទៅកាន់សមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញ ជុំវិញហេតុការណ៍ដែលឪពុកម្ដាយ បានធ្វើទារុណកម្មក្មេងស្រីនោះ ដោយគ្មានការលាក់លៀម និងសំណូមពរឲ្យ ជួយរំដោះក្មេងស្រីនោះ ពីការរស់នៅដោយការធ្វើទារុណកម្ម ដើម្បីឱ្យមានសេចក្តីសុខ បានសិក្សារៀនសូត្រ គេចផុតពីការធ្វើទារុណកម្មដោយឪពុកម្ដាយចិត្តដ៏កំណាចនេះ។
តាមរយៈការលើកឡើងរបស់ប្រជាពលរដ្ឋនៅទីនោះ ឃើញថាទាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញខាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានទទួលយកនូវសំណូមពរខាងលើ នឹងបន្តធ្វើការចាត់ចែងតាមនីតិវិធី ដើម្បីជួយរំដោះក្មេងស្រីនេះ។ ដោយឡែកចំពោះការដំណើរការនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវធ្វើកិច្ចការបែបណាទៀតនោះ លើការស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញពីតម្រុយពិរុទ្ធភាព ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើឪពុកម្ដាយចិត្តកំណាចនេះ គេមិនទាន់ដឹងនៅឡើយ ខណ:ពួកគាត់កំពុងធ្វើការងារនេះ។
មន្ត្រីខ្លះបានលើកឡើងថា យោងតាមសាក្សីពីកន្លែងកើតហេតុ និងអំពើដ៏ឃោរឃៅនេះបានប្រព្រឹត្តមកលើកូនស្រីខាងលើ គឺជាបទល្មើសជាក់ស្ដែង សមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលសមត្ថកិច្ចអះអាងថា មិនមានពាក្យបណ្ដឹង ហើយក្មេងស្រីនោះមិនប្ដឹង។ (នាងមរណមាតាឆ្នាំ២០២១)ជាឈ្មោះ អង្គភាព”នគរដ្រេហ្គន” ដាក់អោយ ខណៈប្រជាពលរដ្ឋអាណិតនាង រងនូវការធ្វើទារុណកម្ម ពីឪពុកម្ដាយខ្លាំងពេក៕

ដោយ៖សុខាពោធិ៍សែនជ័យ

...

https://youtu.be/wuwPAOeF8XQ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print