ឥណ្ឌាចាប់ខ្លួនបាតុករ២០០នាក់ ដែលបង្កអសន្តិសុខក្នុងសង្គម​

ចែករំលែក៖

កម្លាំងប៉ូលិសឥណ្ឌាបានបើកការស្រាវជ្រាវ២២ករណីផ្សេងគ្នា ពាក់ព័ន្ធចេតនាបង្កអសន្តិសុខ អំពើហិង្សាសំដៅទៅលើកម្លាំងប៉ូលិស ។
កាលពីថ្ងៃទី ២៧ ខែមករា កម្លាំងប៉ូលិសទីក្រុងញូវដេលីបានចាប់ខ្លួន មនុស្ស២០០នាក់ ដោយចោទប្រកាន់ពីបទហិង្សាក្នុងពេលធ្វើបាតុកម្មត្រាក់ទ័រ​ក្នុងថ្ងៃដែលឥណ្ឌាប្រារព្ធខួប៧២ឆ្នាំ​ថ្ងៃបង្កើតសាធារណរដ្ឋឥណ្ឌា​ ថ្ងៃទី​២៦ខែមករា​។ ការធ្វើបាតុកម្មត្រាក់ទ័ររបស់កសិករ​កាលពីថ្ងៃទី​២៦ខែមករា​​​ បណ្តាលឲ្យមានមនុស្ស​ម្នាក់ស្លាប់ និង​ប៉ូលិស ៣០០នាក់រងរបួស​ និងទ្រព្យសម្បត្តិសាធារណៈជាច្រើនរងការបំផ្លាញ។
តាមប្រភពព័ត៌មាន គឺកម្លាំងប៉ូលិសបានបើកការស្រាវជ្រាវ២២ករណីផ្សេងគ្នា ​ពាក់ព័ន្ធចេតនាបង្កអសន្តិសុខ វាយប្រហារទៅលើកម្លាំងប៉ូលិស​​។ ក្រុមបាតុករហិង្សា​បានវាយប្រហារបំបែកច្រកចូលទៅកាន់រដ្ឋធានីញូវដេលីដោយប្រើត្រាក់ទ័រ។
ក្រុមបាតុករ​កសិករ បានអូសរបាំងរបស់កម្លាំងប៉ូលិសដែលដាក់បិទផ្លូវចូលទីក្រុង ញូវដេលី​​ចេញទើបអំពើហិង្សារវាងកម្លាំងប៉ូលិសនិឹងក្រុមបាតុករបាន​កើតឡើង​។ អំពើហិង្សាបណ្តាលឲ្យមនុស្សជាច្រើនរងរបួស​ ភាគច្រើនជាកម្លាំងប៉ូលិស ។ ទាំងនោះហើយបានជាកម្លាំងប៉ូលិសចាប់ខ្លួនបាតុករដល់ទៅ ២០០នាក់ដែលបង្កហិង្សា។
ក្រុមបាតុករ​ឥណ្ឌា បានចូលដល់ច្រកទ្វារចូលទីក្រុងញូវដេលីតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីធ្វើបាតុកម្ម ចាប់តាំងពី​រដ្ឋាភិបាលអនុម័តច្បាប់កែទម្រង់ចំនួន​៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម​។ ច្បាប់នោះបានលុបចោល​ឈ្មួញកណ្តាល ក្នុងការទិញផលិតផលកសិកម្មរបស់កសិករឥណ្ឌា ដោយកសិករ មានសិទ្ធិលក់ផលិតផលកសិកម្មរបស់ខ្លួនដោយផ្ទាល់ទៅ​លើទីផ្សារ​។
ពលរដ្ឋឥណ្ឌាខ្លាចច្បាប់នេះបានធ្វើឲ្យផលិតផលកសិកម្ម​ធ្លាក់ថ្លៃ ដោយឈ្មួញអាច​ទម្លាក់តម្លៃបានគ្រប់ពេលវេលា។ រដ្ឋាភិបាលបានចោទប្រកាន់ទៅលើគណបក្សប្រឆាំងជាអ្នកជំរុញឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ៕ ដោយ ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print