ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើសុំ ដល់គណៈប្រតិភូ គណកម្មាធិការត្រួតពិនិត្យវិន័យ នៃ គណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ដចិន (អធិការកិច្ចចិន) បន្ដជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស នានា ដល់ មន្ដ្រីអធិការកិច្ចកម្ពុជា ដើម្បីពង្រឹងវិស័យច្បាប់ និងធ្វើអធិការកិច្ច នៅតាមក្រសួងស្ថាប័ន នានា ក្នុងគោលបំណង តាក់បន្ថយអំពើពុករលួយ ឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយភាព ក្រីក្រ តាមអនុសាស្រ្ដរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ លោកស្រី ម៉ែន សំអន បានស្នើសុំ បែបនេះ ក្នុងខណៈ ដែលលោកស្រីបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអធិការកិច្ចចិន ដឹកនំាដោយលោក យ៉ាង ហ្ស៊ាវឌុ (HANG XIAODU ) ប្រធាអធិការកិច្ចចិន នៅទីស្ដីការក្រសួង កាលពីព្រឹថ្ងៃ ទី១៦ ខែកក្ដដា ឆ្នំា ២០១៥ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិនគឺមានទំនាក់ទំនងមិត្តភាពយូរលង់តាំងពីបុរាណកាលមកជាពិសេសបំផុតគឺ បានបង្កើតទំនាក់ ទំនងយ៉ាងស៊ីជម្រៅ ជាប្រវត្តិសាស្ត្រ ដែលបានកសាងឡើង ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ គឺសម្តេចព្រះបរមរតនកោដិព្រះបាទនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រនិងលោកប្រធានម៉ៅសេទុង។ លោកស្រីបន្ដថា៖ វឌ្ឍនៈភាពរបស់ចិនបានបានចូលរួមចំណែកជួយដល់កំនើនសេដ្ឋកិច្ចរបស់យកម្ពុជាឲ្យមានសន្ទុះខ្លាំក្លា ផ្នែកសេដកិច្ចនាពេលបច្ចុប្បន្ននេះ តាម រយៈការចូលវិនិយោគទុនរបស់ធុរៈកិច្ចជនចិននៅកម្ពុជា ការផ្តល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលចិន ដល់រាជរដ្ឋាភិបាលកម្ពុជារួមមានជំនួយឥតសំណង និងឥណទាន គ្មានការប្រាក់ ជំនួយផ្នែកសំភារៈ ជំនួយហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់និង បណ្តារចនាសម្ព័នចាំបាច់ ច្រើនទៀតចូលរួមជំរុញល្បឿននៃការស្តារនិងអភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានជោគជ័យជាពិសេសកម្ពុជាមានកំនើនសេដ្ឋកិច្ចខ្ពស់និងបានលើកកំពស់ជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់ ។ ចំពោះបរិការណ៌អន្តរជាតិ វិញរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់នូវនយោបាយការបរទេស របស់ខ្លួនដោយឥតងាករេគឺ គាំទ្រ”នយោបាយចិនតែមួយ”មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានគាំទ្រចិនលើគ្រប់វេទិកាអន្តរជាតិ ។ ជាមួយ នឹងការរីកលូតលាស់ឥតឈប់ឈរនៃ សង្គមសេដ្ឋកិច្ចចិន កម្ពុជាហើយចូលរួមអបរចំពោះឧត្តមភាពសេដ្ឋកិច្ចចិន បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក។
លោកយ៉ាង ហ្ស៊ាវឌុ (HANG XIAODU ) ប្រធាននៃ គណៈប្រតិភូគណៈ កម្មាធិការត្រួតពិនិត្យវិន័យ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន(អធិការកិច្ចចិន) បានបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០១០មកប្រទេសកម្ពុជា ចិនបានបង្កើត នូវទំនាក់ទំនងជាដៃគូរ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងធ្វើឲ្យមានការរីកចំរើនទៅមុខមួយកំរិតទៀត។
លោកបន្ដថា៖ ចិននិងកម្ពុជា បានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។បក្សនុងរដ្ឋាភិបាលចិនសូមថ្លែង អំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រប្រទេសចិនជារៀងរហូតមកយើងខិតខំគាំទ្រថែរក្សាមិត្ត ភាពនេះឲ្យបានគង់វង្សជារៀងរហូត ។ លោកបញ្ជាក់ថា៖ នៅថ្ងៃខាងមុខនេះ កម្ពុជា លើវិស័យអធិការកិច្ច ទំាងពី និងចុះMOU ជាមួយគ្នា ដើម្បីពង្រឹងវិស័យច្បាប់ និងបន្ដធ្វើអធិការកិច្ចជាមួយគ្នា ចាប់ពីពេលនេះតទៅ ៕ ដោយ៖ សំរិត
លោកស្រីម៉ែន សំអន ស្នើសុំឲ្យអធិការកិច្ចចិន ជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់អធិការកិច្ចកម្ពុជា ដើម្បីពង្រឹងផ្នែកច្បាប់ និងអំពើពុករលួយនៅកម្ពុជាឲ្យមានប្រសិទ្ធភាព
...