ភ្នំពេញ៖ បណ្តាសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍ពីទេពកោសល្យសមត្ថភាព និងរូបសម្រស់របស់ ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០ កញ្ញា រ៉េត សារីតា ។ នាងក៏បាននិងកំពុងតែធ្វើឲ្យអ្នកជំនាញបរទេសក្នុងវិស័យកញ្ញាឯកកំពុងតែចាប់អារម្មណ៍និងសម្លឹងឃើញពីសក្កដានុពលដ៏ខ្លាំងរបស់នាងមុនពេលចូលរួមប្រកួតជាលក្ខណៈអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខនេះ។
រ៉េត សារីតាមាន វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១,៦៥ម៉ែត្រ មានមុខរបរ ជាពិធីការិនី និងតារាសម្តែង។មុនពេលឈានជើងចូលប្រគួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់តការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន ដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ នាងបានក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជាកាលពីចុងខែវិច្ឆិកាកន្លងទៅបន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ ។ នាងមានភាពលេចធ្លោរខ្លាំងលើភាពតស៊ូ ក្នុងជិវិត សមត្ថភាព ទេពកោសល្យ និងចំណេះដឹងលើភាសាបរទេសផងដែរ។ថ្មីៗនេះនាងបានបញ្ចេញសមត្ថភាពទេពកោសល្យ និងរូបសម្រស់កាន់តែស្រស់ស្អាតគួរឲ្យទាក់ទាញ ជាងមុនពេលចូលរួមប្រកួតកម្មវិធីសម្រស់ក្នុងស្រុកនេះ។ មានការបញ្ជាក់ដែរថា ក្រុមហ៊ុនគ្រប់គ្រងកញ្ញាឯករូបនេះបាននឹងកំពុងសស្រាក់សស្រាំក្នុងការបង្វឹកទាំងការឆ្លើយសំណួរ ចំណេះដឹងទូទៅ និងការដើរបង្ហាញម៉ូតជាដើម។ ទោះជាយ៉ាងណាឈុតតំណាងជាតិដែល សារីតានឹងគ្រងចូលរួមប្រកួតជាផ្លូវការនោះនៅមិនទាន់បញ្ចេញនៅឡើយខណៈដែលកាលបរិច្ឆេទនៃកម្ពុជាវិធីប្រកួតផ្លូវការនៅមិនទាន់ទម្លាយជាសាធារណៈផងដែរ។ងាកមកមើលសម្រស់កញ្ញាឯកពីកម្ពុជារូបនេះគឺកាន់តេទាក់ទាញ និងស្រស់ស្អាតស្ទើមិនគួរឲ្យជឿ ហើយនាងបានចាប់ផ្តើមគ្រងឈុតសម្លៀកបំពាក់ដែលរៀបចំយ៉ាងប្រណីតរបស់អ្នកគ្រង់គ្រង ដែលសូម្បីតែការបញ្ចេញរូបភាពរបស់នាងក៏មានលក្ខណៈកម្រជាងមុន ប៉ុន្តែបានបង្ហាញពីសកម្មភាពជាហូរហែរឥតដាច់ក្រោយពីក្លាយជាម្ចាស់មកុដមក។ អ្នកគាំទ្ររំពឹងថាវត្តមានរបស់នាងលើឆាកអន្តរជាតិដ៏សម្បើមនេះ នឹងអាចសាងភាពលេចធ្លោរ និងភ្ញាក់ផ្អើលបានលើវិស័យកញ្ញាឯក។ ទោះជាយ៉ាងណាតាមបណ្តាញសារព័ត៌មានអន្តរជាតិបានលើកឡើងថាកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២០ នឹងត្រូវបានគេគ្រោងជាលើកទី ៦៩ នៅសហរដ្ឋអាមេរិក ដែលតាមការគ្រោងទុកគឺនៅក្នុងអំឡុងត្រីមាសទី១នៃដើមឆ្នាំ២០២១នេះតែម្តងគឺអាចធ្វើឡើងនៅក្នុងអំឡុងខែកុម្ភៈឬនៅចុងខែមីនាខាងមុខ។ គិតត្រឹមថ្ងៃទី២៧ ខែមករានេះកម្មវិធីប្រកួតសម្រស់ដ៏ធំជាងគេនេះនេះត្រូវបានគេដឹងដែរថាមានប្រទេសប្រមាណ៦៧ ហើយដែលបានដាក់បេក្ខភាពឲ្យទៅចូលរួមប្រកួត បើបទោះបីជាបញ្ហានៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ក៏ដោយ៕
ដោយ វឌ្ឍនា