CAS បើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ Yastremska មុនការប្រកួតកម្មវិធី Australian Open

ចែករំលែក៖

តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខជាបន្ទាន់របស់កីឡាការិនីវាយតឺន្នីស Dayana Yastremska ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ដូច្នេះការសម្រេចចិត្តអាចត្រូវបានធ្វើឡើងដោយមានការចូលរួមផ្ទាល់របស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open នៅខែក្រោយ។

កីឡាការិនី Yastremska របស់អ៊ុយក្រែនត្រូវបានព្យួរនៅដើមខែនេះ បន្ទាប់ពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) បានរកឃើញសារធាតុហាមឃាត់នៅក្នុងទឹកនោមក្រៅការប្រកួតដែលនាងបានដាក់។

សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) បានបដិសេធការដាក់ពាក្យសុំរបស់កីឡាការិនី Yastremska ឱ្យបញ្ឈប់ការព្យួរនេះ ខណៈដែលកីឡាការិនីវាយតឺន្នីសលំដាប់ពិភពលោកលេខ២៩ រូបនេះកំពុងត្រៀមប្រកួតប្រជែងក្នុងកម្មវិធី Grand Slam លើកដំបូងនៅឆ្នាំនេះដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែកុម្ភៈនៅទីក្រុង Melbourne ។

CAS បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាជ្ញាកណ្តាល CAS បានចាប់ផ្តើម ហើយភាគីនានាបានព្រមព្រៀងគ្នាលើនីតិវិធីដែលមានលក្ខណៈជាបន្ទាន់ដើម្បីអាចឱ្យអាជ្ញាកណ្តាលម្នាក់ចេញសេចក្តីសម្រេចចុងក្រោយនៅថ្ងៃទី៣ ខែកុម្ភៈ” ។

សូមបញ្ជាក់ថា កីឡាការិនី Yastremska ដែលបានធ្វើដំណើរទៅទីក្រុងមែលប៊ន ហើយបច្ចុប្បន្នកំពុងស្ថិតនៅដាច់ដោយឡែកពីគេ បានបដិសេធមិនបានប្រើថ្នាំបង្កើនប្រសិទ្ធភាព ហើយនាងអះអាងថា ការធ្វើតេស្តវិជ្ជមានគឺជាលទ្ធផលនៃព្រឹត្តិការណ៍ដ៏អាក្រក់មួយ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print