នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ និងឃាត់ខ្លួនមនុស្សបាន៨នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាល ព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥:១២នាទីម្សិលមិញ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ព្រៃស្វាយ ឃុំ រាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិត ស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងការិយាល័យ ជំនាញ ចុះ ប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( បញ្ជល់មាន់ ) ១ ករណី និងបានធ្វេីការនាំខ្លួនមនុស្ស ចំនួន៨នាក់មកកាន់ស្នងការដ្ឋាន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលញៀនល្បែងភ្នាល់នេះរួមមាន៖
១-ឈ្មោះ ហ៊ូ ឆុន ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃស្វាយ ឃុំ រាំងកេសី ស្រុក សង្កែ ខេត្ត បាត់ដំបង ។
២-ឈ្មោះ គឹង ហៀង ភេទប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិ ឆាយរំពាត់ ឃុំ កន្ទឺ២ ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
៣- ឈ្មោះ យឿម យុត ភេទប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅ ភូមិ ថ្មី ឃុំ កន្ទឺ ១ ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
៤- ឈ្មោះ ហេីស តឿ ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅ ភូមិ បត់សាលា ឃុំ បាយដំរាំ ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
៥- ឈ្មោះ ឆាយ ឈៀង ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិ ទួលម្ទេស ឃុំ ធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង ។
៦- ឈ្មោះ នាង ធី ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃស្វាយ ឃុំ រាំងកេសី ស្រុក សង្កែ ខេត្ត បាត់ដំបង ។
៧- ឈ្មោះ ហាន លឿង ភេទប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់វិល ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
៨-ឈ្មោះ ឈឺន តាំងទី ភេទប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃស្វាយ ឃុំ រាំងកេសី ស្រុក សង្កែ ខេត្ត បាត់ដំបង ។
វត្ថុតាងដកហូតរួមមានមាន ៖
– សង្វៀន សម្រាប់ បញ្ជល់មាន់ ចំនួន ២
– មាន់ជល់ចំនួន ២ក្បាល
– ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន ៣
– ឆ្នាំង ដាំទឹក សម្រាប់ ស្អំមាន់ ជល់ ចំនួន ១
– ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ១
– ម៉ូតូ ចំនួន ១១ គ្រឿង

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីកំណត់ហេតុស្ដាប់ចម្លើយ តាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅកាន់តុលាការ៕
ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print