ក្រោយអំពើហិង្សានៅវិមានកាពីតូល ពេលនេះមានមន្ត្រីប៉ូលិសម្នាក់ទៀតហើយ បានធ្វើអត្តឃាត ។
ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន លោកRobert Contee កាលពពីថ្ងៃទី ២៧ខែមករា បានបញ្ជាក់ថា មន្ត្រីប៉ូលិស ឈ្មោះJeffrey Smith ជាបូលិសម្នាក់ ក្នុងចំណោម ៨៥០នាក់ការពារវិមានកាពីតូល មិនអាចការពារបានទុកឲ្យក្រុមគាំទ្រអតីតប្រធានាធិបតីដូណាល់ត្រាំ សម្រុកចូលបំផ្លាញទ្រព្យសម្បត្តិ។
លោកJeffrey Smith ធ្លាប់ចូលរួមបំពេញភារកិច្ច ការពារតំបន់Chevy Chase រម្មណីយដ្ឋាន Cleveland Park និងតំបន់ប្រជុំជន Georgetown ស្ថិតនៅក្នុងខណ្ឌទីពីរនៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី រយៈពេល១២ឆ្នាំ។ តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ បានផ្សាយ ការស្លាប់ របស់មន្ត្រីប៉ូលិសមិនទាន់ប្រកាសពីមូលហេតុនៅឡើយទេ។
នេះជាមន្ត្រីប៉ូលិសទី៣ហើយបានស្លាប់ ក្រោយអំពើហិង្សា នៅវិមានកាពីតូលនាថ្ងៃទិ ៦ខែមករា។ កន្លងមក មន្ត្រីប៉ូលិសវិមានកាពីតូល លោកHoward Liebengood អាយុ៥១ឆ្នាំ បានស្លាប់ដោយការធ្វើអត្តឃាត ក្រោយអំពើហិង្សា៣ថ្ងៃ។ ជាមួយគ្នានោះមិត្តរួមការងាររបស់លោកម្នាក់ទៀត គឺ Brian D. Sicknick បានស្លាប់ក្រោយមួយថ្ងៃ នៃការវាយប្រហារ វិមានកាពីតូល។ លោក Brian D. Sicknick ត្រូវបានគេដឹងថា ត្រូវមនុស្សម្នាក់ក្នុងចំណោមបាតុករបង្កហិង្សា យកបំពង់ពន្លត់អគ្គិភ័យវាយចំក្បាល។
ស្នងការប៉ូលិស ការពារវិមានកាពីតូលលោក Steven Sund បានផ្ញើលិខិត សុំលាលែងចេញពីតំណែង ក្រោយអំពើហិង្សា។ នៅថ្ងៃទី៧ខែមករា លោកក៏បានប្រកាសពីរបាយការណ៍ស្តីពីក្រុមបាតុករវាយប្រហារទៅលើកម្លាំងប៉ូលិស ដោយប្រើវត្ថុរឹង និងអាវុធជាច្រើនផ្សេងទៀត។
ក្រុម FBI បានឲ្យដឹងថា ក្រុមបាតុករសម្រុចចូលវិមានកាពីតូល គឺមាន អ្នកក្នុងអោយដៃ ទើបអាចចូលទៅវាយប្រហារបាន៕ ដោយ៖ធីរីណា
រូបភាព៖AFP